[វីដេអូ] Mbappe រកបានហេតទ្រីគក្រោយប្ដូរចូលនៅក្នុងតង់ទី២ ជួយ PSG បន្ដការឈ្នះនៅ UCL

ក្រុម Real Madrid ទទួលបានបីពិន្ទុយ៉ាងមានតំលៃ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Galatasaray ដោយលទ្ធផល ១-០ ដែលជួយជម្រុញឲ្យពួកគេឡើងពីបាតតារាងមកកាន់លេខ២ នៅក្នុងពូល A ដោយសារតែ Paris Saint-Germain បានលត់ Club Brugge ដល់ក្នុងផ្ទះយ៉ាងចាស់ដៃ។

ក្រុមយក្សបារាំងបានយកឈ្នះក្រុមបែលហ្ស៊ិក ដោយលទ្ធផល ៥-០ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ជាអ្នករកបានហេតទ្រីគ បន្ទាប់ពីត្រូវបានប្ដូរចូលនៅក្នុងតង់ទី២។

ខ្សែប្រយុទ្ធ Mauro Icardi បានរកគ្រាប់បាល់បើកឆាកសំរាប់ PSG នៅនាទីទី៧នៃការប្រកួត មុនពេលដែល Mbappe រកគ្រាប់បាល់ទី២នៅក្នុងការប្រកួតនោះ។ ខ្សែប្រយុទ្ធបារាំង បានបញ្ជួនបាល់ឲ្យ Icardi រកគ្រាប់ទី២នៅក្នុងការប្រកួត ហើយរូបគេបានរកពីរគ្រាប់បន្ថែម បង្គ្រប់៥គ្រាប់នៅទឹកដី Jan Breydelstadion។

ទោះបីជាបានបង្ហាញខ្លួនត្រឹមតែ៣៨នាទីនៅក្នុងការប្រកួតក្ដី ប៉ុន្ដែ Mbappe បានក្លាយជាកីឡាករល្អបំផុតនៅក្នុងការប្រកួត ហើយបានជួយឲ្យ PSG បន្ដរឈរនៅកំពូលតារាងមាន៩ពិន្ទុពេញ៕