[វីដេអូ] Pep ថាគ្រាប់បាល់ទី៣របស់ Spurs ជាបាល់ប៉ះដៃអោយច្បាស់ក្រឡែត តែ VAR ចាប់មិនគ្រប់ជ្រុង

លោក Pep Guardiola បានរិះគន់ការប្រើប្រាស់ VAR ដោយមិនពិនិត្យគ្រប់ជ្រុងសំរាប់ គ្រាប់បាល់របស់ ខ្សែប្រយុទ្ធ Fernando Llorente ដែលជាគ្រាប់បាល់ជ័យជំនះ ទំលាក់ Manchester City ចេញពីការប្រកួតពាន Champions League។

ក្រុមមាន់ខ្នាយមាស បានឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន ដោយចំនេញគ្រាប់បាល់ក្រៅដីពីលទ្ធផលសរុបទាំងពីរជើង ៤-៤ ទល់នឹង City។

Llorente រកបានគ្រាប់បាល់ជ័យជំនះអោយ Spurs នៅ១៧នាទីចុងក្រោយមុនការប្រកួតបញ្ចប់ ប៉ុន្ដែ លោក Guardiola យល់ថាគ្រាប់បាល់នេះគឺប៉ះដៃរបស់ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ហើយរិះគន់ថា VAR ហាក់ប្រើប្រាស់ពិនិត្យមិនបានគ្រប់ជ្រុងជ្រោយឡើយ។

លោក Pep បាននិយាយថា៖ “ខ្ញុំគាំទ្រការប្រើប្រាស់ VAR ហើយខ្ញុំឃើញគ្រាប់បាល់កើតចេញពីបាល់ប៉ះដៃរបស់ Llorente។ បើមើលតែមួយជ្រុងយើងមិនឃើញបាល់ប៉ះដៃទេ តែបើមើលមួយជ្រុងទៀត យើងនឹងឃើញបាល់ប៉ះដៃ។”

ប្រភព៖ Sky Sports

មតិយោបល់