[វីដេអូ] Rashford ដាក់ពីរគ្រាប់បញ្ចប់កំណត់ត្រាឈ្នះការប្រកួតរបស់លោក Mourinho នៅ Old Traffrod

Marcus Rashford រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យ Manchester United យកឈ្នះទៅលើក្រុម Tottenham Hotspur ដែលដឹកនាំដោយលោក Jose Mourinho ដែលត្រលប់មកដឹកនាំក្រុមក្នុងការប្រកួតនៅទឹកដី Old Trafford។

Rashford បានទំលុះសំណាញ់ទីក្រុមភ្ញៀវ ដែលមានអ្នកចាំទី Paulo Gazzaniga នៅ៦នាទីដំបូងនៃការប្រកួត មុនពេល Dele Alli រកបានតាមស្មើវិញមុនចប់តង់ទី១។

ទោះយ៉ាងណាក្ដី Rashford រកបានបន្ថែមគ្រាប់ទី២របស់ខ្លួន ជួយឲ្យក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុទៅលើក្រុមដែលដឹកនាំដោយលោក Mourinho។

សំរាប់លទ្ធផលនេះ ជួយឲ្យបិសាចក្រហមរំកិលមកកាន់លេខ៦ ខណៈដែល Tottenham ធ្លាក់មកកាន់លេខ៨ ក្នុងតារាង Premier League៕

អានអត្ថបទបន្ទាប់៖ លោក Mourinho និយាយអ្វីខ្លះ ក្រោយបរាជ័យលើកដំបូង ក្នុងនាមជាគ្រូបង្វឹកក្រុម Tottenham?

គ្រូបង្វឹកក្រុម Tottenham លោក Jose Mourinho បានប្រាប់កីឡាករនៅក្នុងក្រុមលេង ឲ្យមានភាពក្លៀវក្លាជាងមុន ដោយគ្រូបង្វឹកសញ្ជាតិព័ទុយហ្គាល់រូបនេះ ទទួលបរាជ័យលើកដំបូង សំរាប់អាជីពជាអ្នកដឹកនាំក្រុមថ្មីរបស់ខ្លួន។

សំរាប់បរាជ័យនេះ គឺនៅក្នុងជំនួបទល់នឹងអតីតក្រុមរបស់លោកគឺ Manchester United ដោយលទ្ធផល ២-១ ដែលគិតទៅអស់រយៈពេល១ឆ្នាំ បន្ទាប់ពីគ្រូបង្វឹករូបនេះ ចាកចេញពីទឹកដី Old Trafford។

លោក Mourinho បាននិយាយថា៖ “ខ្ញុំមិនអាចនិយាយថា ខ្ញុំបានរៀនសូត្រពីអ្វីដែលពិសេសនោះទេ។ ខ្ញុំដឹងថា ក្រុមមួយនេះ ត្រូវការភាពក្លៀវក្លាជាងនេះ។ យើងត្រូវតែមានការប្រជែងច្រើន យើងត្រូវចាប់ផ្ដើមការប្រកួត ជាមួយកំរិតកំលាំងឲ្យបានច្រើន។

“យើងត្រូវការធ្វើឲ្យគូប្រកួតមានអារម្មណ៍ដូចអ្វីដែល United ធ្វើឲ្យយើងមានអារម្មណ៍ដូច្នោះដែរ។ អ្នកត្រូវធ្វើឲ្យគូប្រកួតមានអារម្មណ៍ថា ពួកគេមានបញ្ហា ហើយដោយពួកគេត្រៀមខ្លួនរួចរាល់សំរាប់ការធ្វើរឿងនេះ ហើយយើងមិនអាចធ្វើវាបាន។”

ប្រភព៖ talkSPORT