[វីដេអូ] Rooney រកបានហេតទ្រីគលើកដំបូង សំរាប់ D.C. United នៅលីគកំពូលអាមេរិច

ខ្សែប្រយុទ្ធចាស់វស្សា Wayne Rooney រកគ្រាប់បាល់បានបីគ្រាប់ ក្នុងមួយប្រកួតជាលើកដំបូងសំរាប់ក្រុម D.C. United ដោយទទួលបានជ័យជំនះ ៥-០ ទល់នឹងក្រុម Real Salt Lake កាលពីថ្មីៗនេះ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស រកបានហេតទ្រីគជាលើកដំបូងនៅលីគកំពូលអាមេរិច ចាប់តាំងពីចូលរួមជាមួយ D.C. United កាលពីខែកក្កដាកន្លងទៅ។ Rooney រកគ្រាប់បាល់សរុបបាន ១៥គ្រាប់ សំរាប់ United ហើយជួយអោយពួកគេឈរនៅកំពូលតារាង Major League Soccer។

Lucas Rodriguez និង Ulises Segura រកគ្រាប់បាល់ម្នាក់មួយគ្រាប់ផងដែរ សំរាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលក្រុម Salt Lake នៅសល់គ្នាតែ៩នាក់ ក្រោយពី Jefferson Savarino និង Marcelo Silva ត្រូវបានបណ្ដេញចេញ។

គួរបញ្ជាក់ថា D.C. United មិនទាន់របូតគ្រាប់បាល់នៅឡើយទេ ខណៈអ្នកចាំទី Bill Hamid សង្គ្រោះបាល់តែពីរលើកប៉ុណ្ណោះ សំរាប់បីប្រកួតដំបូងរបស់ពួកគេ ដោយទទួលបានជ័យជំនះ ២ប្រកួត និង ស្មើ១៕

មតិយោបល់