[វីដេអូ] Sancho បញ្ជូនឲ្យមិត្តរួមក្រុម Dortmund ស៊ុតបញ្ចូលទី ក្រោយប្ដូរចូលក្នុងការប្រកួតទល់នឹង Wolfburg

ក្រុម Burussia Dortmund បានយកឈ្នះទៅលើ Wolfburg ដោយលទ្ធផល 2-0 កាលពីយប់ម៉ិញនេះ។

ក្រុមភ្ញៀវ Dortmund គ្រប់គ្រងការប្រកួតបានល្អ ដោយខ្សែការពារស្លាបឆ្វេង Raphael Guerreiro បានរកគ្រាប់បាល់នាំមុខ បន្ទាប់ពីតារាឆ្នើម Erling Haaland មានឱកាសតែធ្វើមិនបានសម្រេច។

ដោយឡែកកីឡាករគោលដៅរបស់ក្លឹបបិសាចក្រហម Jadon Sancho ដែលអង្គុយកៅអីបម្រុង បានជួយរួមចំណែកបញ្ជូនគ្រាប់បាល់ឲ្យមិត្តរួមក្រុម Achraf Hakimi រកបានគ្រាប់បាល់ទី២។

សម្រាប់ជ័យជំនះនេះ បានជួយឲ្យ Dortmund ខិតកាន់តែប្រកៀកជាមួយ Bayern Munich ដែលបានយកឈ្នះ Frankfurt 5-2 នៅក្នុងតារាង Bundesliga មុនពេលក្រុមទាំងពីរត្រូវតតាំងគ្នានៅយប់ថ្ងៃអង្គារ ហើយការប្រកួតរវាងក្រុមកំពូលទាំង ក៏មានការផ្សាយផ្ទាល់ពីទំព័រ CTS Sports ផងដែរ៕

អានអត្ថបទបន្ទាប់៖​ Borussia Dortmund ប្រកាសចែកផ្លូវគ្នា ជាមួយនឹងខ្សែប្រយុទ្ធមួយរូប ពេលចប់រដូវកាល ២០១៩/២០

Borussia Dortmund បានបញ្ជាក់ថា កីឡាករឆ្នើម Mario Gotze នឹងចាកចេញពីក្លឹប នៅពេលដែលកុងត្រារបស់គេផុតកំណត់នៅចុងរដូវកាលនេះ។

កីឡាករវ័យ២៧ឆ្នាំមិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានប្រកួតនោះទេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Lucien Favre នៅរដូវកាលនេះ ហើយការប្រកួតទល់នឹង Wolfburg កាលពីយប់ម៉ិញក៏រូបគេមិនបានចូលលេងដែរ។

គួររំឮកថា Gotze បានចាប់ផ្ដើមអាជីពរបស់ខ្លួនពីថ្នាលយុវជនរបស់ Dortmund ហើយរូបគេទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលរកគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ទល់នឹងអាហ្សង់ទីន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup 2014។

ខ្សែប្រយុទ្ធរូបនេះ បានត្រលប់មកចូលរួមជាមួយ Dortmund កាលពីឆ្នាំ ២០១៦ ក្រោយចំណាយពេល៣រដូវកាលជាមួយ Bayern Munich ហើយពេលនេះរូបគេត្រូវចាកចេញពី Dortmund ម្ដងទៀត៕

ប្រភព៖ Marca