(វីដេអូ) Sane ​ប្រើ​បច្ចេកទេស ‘Knuckleball’ ស៊ុត Free-Kick យ៉ាង​ស្អាត​មិន​ចាញ់ Bale/Ronaldo

Man City វិះ​តែ​នឹង​ចាញ់​ក្លឹប​ Schalke 04 ​ក្រោយ​ត្រូវ​លេង​ត​ទល់​ម្ចាស់​ផ្ទះ​ដោយ​ប្រើប្រាស់​គ្នា ១០ នាក់​នៅ​នាទី ៦៨ ​បន្ទាប់​ពី Nicolas Otamendi បាន​រង​ពិន័យ​កាត​ក្រហម។ យ៉ាងណាមិញ Leroy Sane និង Raheem Sterling បាន​ក្លាយ​ជា​វីរបុរស​ចុង​ក្រោយ​គេ​ដែល​រក​បាន​ម្នាក់​មួយ​គ្រាប់​ទាញ​បាល់​ចំណេញ​ឲ្យ Man City។

យ៉ាងណាមិញ​នៅ​នាទី ៨៥ គ្រាប់​បាល់ Free-Kick ដ៏​ល្អ​ចេញ​ពី​ជើង​របស់ Sane បាន​ក្លាយ​ជា​រឿងរ៉ាវ​ដ៏​ក្តៅ​គគុក​ដែល​គ្រប់​គ្នា​បាន​ជជែក​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នោះ​គឺ​កីឡាករ​អាល្លឺម៉ង់​បាន​ស៊ុត​ប្រើ​បច្ចេកទេស Knuckleball ដូច​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា Kncukleball គឺ​ជា​បច្ចេកទេស​ស៊ុត Free Kick ដែល​កន្លង​ទៅ​យើង​ធ្លាប់​ឃើញ Cristiano Ronaldo និង Gareth Bale បំបែក​បាន​ជា​ញឹកញយ ​ដោយ​ទម្រង់​នៃ​តួ​បាល់​បាន​ហោះ​កោង​ទៅ​រក​ជ្រុង​ណា​មួយ​នៃ​បង្គោល​ទី ពោល​គឺ​មិន​ងាយ​មាន​ជើង​ខ្លាំង​ណា​អាច​បំបែក​បាន​ស្រួលៗ​ឡើយ។

ប្រភព: SportBible

មតិយោបល់