វីរបុរសអាល្លឺម៉ង់ ចង់ឃើញគ្រូបង្វឹកនៅ PL ម្នាក់ មកដឹកនាំក្រុម Bayern ជំនួសលោក Kovac

យោងតាមលោក Franz Beckenbauer បានឱ្យដឹងថាលោក Jurgen Klopp បើទោះបីជាគាត់មានទំនាក់ទំនងស្អិតរមួតជាមួយក្រុម Borussia Dortmund ក៏ដោយក៏គាត់នឹងអាចក្លាយជាគ្រូបង្វឹករបស់ក្លិប Bayern Munich នៅថ្ងៃណាមួយ ។

ជាក់ស្តែងក្រុម Liverpool របស់លោក Klopp បានទម្លាក់ក្រុម Bayern ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ 16 ក្រុមចុងក្រោយនៅសប្តាហ៍នេះ ខណ:ពួកគេបានទទួលជ័យជម្នះដោយលទ្ធផល 3-1 នៅក្នុងទីក្រុង Munich ។

អតីតប្រធានក្លឹប Bayern លោក Beckenbauer មានអារម្មណ៍ថាលោក Klopp ដែលធ្លាប់បានឈ្នះពានរង្វាន់ Bundesliga ពីរដងអំឡុងពេលដឹកនាំក្លឹប Dortmund រូបនេះនឹងក្លាយគ្រូបង្វឹកដ៏ល្អបំផុតសម្រាប់ក្រុម Bayern ។

លើសពីនេះលោក Beckenbauer បានប្រាប់ទៅកាន់ Sky Germany ថា : ” Jurgen Klopp នៅឯក្លឹប Bayern ។ វានឹងក្លាយជារឿងដ៏ល្អបមផុត ។  Jurgen គឺជាអ្នកដែលបង្រៀនជនជាតិអាល្លឺម៉ង់ អំពីរបៀបលេងបាល់ទាត់លឿនៗ ” ៕

ប្រភព: Daily Mail