វីរបុរស​ហង្ស៖ “Liverpool មិន​អាច​បំបែក​កំណត់ត្រា​កំពូល​មួយ​នេះ​របស់ Arsenal បាន​ទេ”

វីរបុរស​ក្លឹប​ហង្ស​ក្រហម​លោក John Barnes បាន​ជឿជាក់​ថា​ហង្ស​ក្រហម Liverpool មិន​អាច​ដើរ​ដូច​គន្លង​នៃ​កំណត់ត្រា​ចាស់​របស់ Arsenal នៅ​ក្របខ័ណ្ឌ Premier League បាន​នោះ​ទេ។

John Barnes

Liverpool

កាល​ពី​រដូវ​កាល ២០០៣-០៤ កាំភ្លើង​ធំ​ធ្លាប់​បាន​ជោគជ័យ​ឈរ​នៅ​កំពូល​តារាង ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់​តែ​សោះ នៅ ៣៨ ជុំ​សរុប ដោយ​ទទួល​ជ័យជម្នះ ២៦ លើក និង​ស្មើ ១២ លើក។

បើ​ធៀប​នឹង Liverpool រដូវ​កាល​នេះ ២៥ ជុំ​ហើយ​សម្រាប់​ក្រុម​របស់​លោក Jurgen Klopp ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ តែ​នៅ​សល់ ១៣ ប្រកួត​ទៅ​មុខ​ទៀត​លោក Barnes ជឿ​ថា​ Liverpool អាច​នឹង​បរាជ័យ​នៅ​ប្រកួត​ណា​មួយ​ជា​មិន​ខាន។

Barnes ធ្លាប់​លេង​ឲ្យ​ហង្ស​ចន្លោះ​ឆ្នាំ ១៩៨៧ និង ១៩៩៧ បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ Liverpool មិន​អាច​ធ្វើ​បាន​នោះ​ទេ ពោល​គឺ​អាច​នឹង​ចាញ់​មួយ​ប្រកួត​ជា​មិន​ខាន តែ​សម្រាប់​ពាន​រង្វាន់​ពួក​គេ​នៅ​តែ​ឈ្នះ​ដោយ​ស្រួល”។

Arsenal

លោក​បន្ថែម៖ “នៅ​ថ្ងៃ​បញ្ចប់​វា​មិន​សំខាន់​ថា Liverpool អាច​នឹង​បញ្ចប់​ដោយ​មិន​ចាញ់​ឬ​អត់​ទេ តែ​សំខាន់​គឺ​ការ​ឈ្នះ​ពាន​រង្វាន់”។

យ៉ាងណាមិញ​ Liverpool នៅ​តែ​មាន​ឱកាស​ប្រជែង​កំណត់ត្រា​មួយ​ផ្សេង​ទៀត គឺ​ការ​លេង​ក្នុង​លីគ​មិន​ចាញ់​សោះ ៤៩ ប្រកួត​ដែល​នេះ​ជា​កំណត់ត្រា Arsenal ធ្លាប់​ធ្វើ​បាន ស្រប​ពេល​ក្រុម​នៅ Merseyside បច្ចុប្បន្ន​ទើប​ធ្វើ​បាន​ ៤២ លើក​ប៉ុណ្ណោះ៕ (បូក​បញ្ចូល​ទាំង​រដូវ​កាល​ចាស់+ថ្មី)

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ តិច​អត់​ដឹង! បុរស​ព័រទុយហ្គាល់​ម្នាក់​នេះ​ហើយ​ជា​ដើមហេតុ​ធ្វើ​ឲ្យ Man City កាត់​ឈ្មោះ​ពី UCL ២ រដូវ​កាល

រឿងរ៉ាវ​ជុំវិញ​ការ​កាត់​ឈ្មោះ​របស់​ក្លឹប Manchester City ចេញ​ពី​ក្របខ័ណ្ឌ​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ២ រដូវ​កាល បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង និង​ធ្វើ​ឲ្យ​ស្ថានភាព​ដឹកនាំ​របស់ Pep ហាក់​មិន​នឹងន​ទាល់​តែ​សោះ។

Rui Pinto

Pep Guardiola

ស្រប​ពេល​ដែល City កំពុង​ឈរ​លេខ ២ នៅ Premier League ក៏​មាន​ពិន្ទុ​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង Liverpool ហើយ​នៅ UCL ក៏​ត្រូវ​ប៉ះ​ក្លឹប Real Madrid ដែល​ជា​ក្រុម​ខ្លាំង​ថែម​ទៀត។

Man City

Rui Pinto

Rui Pinto

បង្វែរ​ទៅ​ជ្រុង​ម្ខាង​ទាក់ទិន​នឹង​ដើមហេតុ​ដែល​ធ្វើ​ឲ្យ City រង​ការ​កាត់​ឈ្មោះ​នេះ ក៏​ដោយ​សារ​មាន​បែកធ្លាយ​ឯកសារ​សម្ងាត់​ចេញ​ពី​ថ្វី​ដៃ​ Hacker សញ្ជាតិ​ព័រទុយហ្គាល់​មួយ​រូប ដែល​លួច Hack ចូល Email របស់​ក្លឹប Manchester City ហើយ​ទម្លាយ​ឯកសារ​នោះ​ចេញ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល។

រូប​គេ​មាន​ឈ្មោះ Rui Pinto ជា Hacker ដៃ​ឆៅ​មួយ ដែល​លួច​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ល្មើស​នៃ​ការ​ចាយ​លុយ​លើស​កំណត់​របស់ Man City ប៉ុន្តែ​បើ​តាម​របាយការណ៍​ពី The Football Leaks គឺ​បុរស​វ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​នឹង​កំពុង​រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ​ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​គេ ហើយ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ឬ​ផាក​ពិន័យ​បែប​ណា​នោះ មិន​ទាន់​សម្រេច​នៅ​ឡើយ៕

ប្រភព៖ TheSun​