វីរបុរស Arsenal ប្រាប់ឈ្មោះគ្រូបង្វឹកម្នាក់ ដែលអាចមកជំនួសលោក Sarri នៅ Chelsea

ជាមួយនឹងពេលវេលាកន្លងមកតំណែងរបស់លោក Maurizio Sarri នៅតោខៀវ Chelsea កាន់តែស្ថិតនៅក្នុងស្ថានភាពយ៉ាបយឺន ជាមួយនឹងការដឹកនាំក្រុមមិនសូវទទួលបានជោគជ័យនៅរដូវកាលនេះ ។

ជាក់ស្តែងមានបុគ្គលមានកេរ្តិ៍ឈ្មោះជាច្រើនបានចេញមុខ ធ្វើការជ្រើសរើសគ្រូបង្វឹកថ្មីសម្រាប់ផ្លាស់ប្តូរលោក Sarri ប៉ុន្តែវីរបុរសរបស់ក្រុម Arsenal លោក David Seaman ហាក់មានគំនិតផ្ទុយស្រឡះពីអ្នកទាំងនោះ ។

ជាក់ស្តែង David Seaman ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ខណ:ដែលលោកបានដាក់ឈ្មោះលោក Arsene Wenger ជាអ្នកជំនួសតំណែង Maurizio Sarri នៅឯក្រុម Chelsea ។

យ៉ាងណាមិញលោក Seaman បាននិយាយនៅក្នុងបទសម្ភាសន៍មួយទៅកាន់ Talksport ថា ៖ ” លោក Arsene តែងតែនិយាយថាលោកនឹងមិនវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញឡើយ ដោយសារតែភក្តីភាពរបស់លោកសម្រាប់ក្រុមកាំភ្លើងធំ Arsenal  ” ។

លោកបន្តទៀតថា ៖ « ប៉ុន្តែជាក់ស្តែងពេលវេលាគឺជាអ្នកព្យាបាល ហើយគាត់អាចគិតថា ” ខ្ញុំគួរតែត្រលប់មកទីនោះវិញ ហើយជួយកែលំអរមនុស្សដែលបានធ្វើខុស ”  ។

” វាហាក់បីដូចជាអាចនឹងមានកន្លែងទំនេរមួយនៅក្រុម Chelsea ឆាប់ៗនេះ ដោយអាស្រ័យលើការប្រកួតបីលើករបស់ពួកគេដែលជាការប្រកួតធំៗ 3 សម្រាប់ក្រុម Chelsea ។ ហើយខ្ញុំគិតថាលោក Wenger ពិតជាអស្ចារ្យណាស់បើនៅទីនោះ ។ គាត់ពិតជាអស្ចារ្យណាស់គ្រប់ទីកន្លែង ព្រោះគាត់ជាអ្នកចាត់ការដ៏អស្ចារ្យ ” ៕

ប្រភព: Foxsports

 

 

មតិយោបល់