វីរបុរស Barca លោក Cafu សរសើរកីឡាករវ័យក្មេង R.Madrid ម្នាក់ ថាអាចបង្កើតប្រវត្តិសាស្រ្តសម្រាប់ក្លឹបគេ

វីរបុរ Barcelona នឹងជម្រើសជាតិតប្រេស៊ីលលោក Cafu បានកោតសរសើរដល់កីឡាករវ័យក្មេងរបស់ក្រុម Real Madrid កីឡាករ Vinicius Junior ថានឹងអាចបង្កើតប្រវត្តិសាស្រ្តជាមួយនឹងក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុបមួយនេះ ។

ជាក់ស្តែង Vinicius បានចុះហត្ថលេខាជាមួយនឹងក្លិប Real Madrid ក្នុងនាមជាកីឡាករវ័យ 16 ឆ្នាំ ប៉ុន្តែគេទើបតែបានបញ្ចប់ការផ្លាស់ប្តូរជាផ្លូវការក្នុងតម្លៃខ្លួន 38 លានផោនរបស់គេកាលពីរដូវកាលមុន បន្ទាប់ពីគេមានវ័យ 18 ឆ្នាំ ។

គួរបញ្ជាក់ថាបន្ទាប់ពីត្រូវបានដាក់បញ្ចូលទៅកាន់ជម្រើសដំបូង ដោយគ្រូបង្វឹក Julen Lopetegui នៅពេលចាប់ផ្តើមនៃរដូវកាលនេះ ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបានវិវដ្តខ្លួនជាមួយបន្តបន្ទាប់ រហូតនៅតែក្លាយជាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមរបស់គ្រូបង្វឹកថ្មីលោក Solari ។

ហើយយ៉ាងណាមិញអតីតជើងចាស់លោក Cafu ដែលជាម្ចាស់ជើងឯកពាន World Cup ពីរសម័យកាល ជឿជាក់ថាកីឡាកររួមជាតិរបស់គាត់រូបនេះ នឹងឈានទៅដល់កំពូលជាមួយនឹងក្រុមយក្សអេស្ប៉ាញមួយនេះ ។

លើសពីនេះលោក Cafu បានប្រាប់ Marca ថា ៖ “អ្វីដែល Vinicius កំពុងធ្វើមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ខ្ញុំទេ ដូចដែលយើងបានដឹងពីសក្តានុពលរបស់គេ ” ។

លោកបន្តទៀតថា ៖ ” គាត់ជាកីឡាករដែលមានការទទួលខុសត្រូវខ្ពស់ ព្រោះកីឡាករប្រេស៊ីលមានទម្លាប់ទទួលខុសត្រូវបែបនេះ ជាពិសេសនៅក្នុងក្លិបធំៗ ដូចជាក្រុម Real Madrid ជាដើម ” ៕

ប្រភព: Daily Mail 

 

មតិយោបល់