វីរបុរស Man Utd លោក Muhren ប្រាប់ឲ្យក្រុមនាំយកកីឡាករពីររូបនេះ​ បើសិនចង់បានជោគជ័យ

អតីតកីឡាករក្រុម Manchester United និង Ajax លោក Arnold Muhren ជឿជាក់ថាកីឡាករ Matthijs de Ligt និង Frenkie de Jong នឹងក្លាយជាអ្នកជ្រើសរើសដ៏ល្អសម្រាប់ក្រុមរបស់លោក Jose Mourinho ។

ជាក់ស្តែង De Ligt និង De Jong គឺជាកីឡាករដែលបានបញ្ចប់ពីថ្នាលយុវជនរបស់របស់ក្រុម Ajax ហើយក្លឹប Manchester City និង Barcelona សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍លើតារាឆ្នើមទាំងពីររូបនេះ ។

យ៉ាងណាមិញលោក Muhren មានអារម្មណ៍ថាកីឡាករសញ្ជាតិហូឡង់ទាំងពីររូបនេះអាចនឹងលេចធ្លោ ប្រសិនបើពួកគេធ្វើការផ្លាស់ប្តូរទៅទឹកដី Old Trafford ។

មិនតែប៉ុណ្ណោះបុរសវ័យ ៦៧ ឆ្នាំរូបនេះបាននិយាយថា ៖  ”  Frenkie de Jong និង Matthijs de Ligt គឺជាកីឡាករដែលល្អគ្រាប់គ្រាន់ ។ ហើយពួកគេអាចលេងឱ្យក្រុម Man United ដោយគ្មានបញ្ហាអ្វីនោះទេ ” ។

លោកបន្តទៀតថា ៖ “នៅឯក្រុម Man United ពួកគេបានព្យាយាមលេងនៅតំបន់ការពារកណ្តាលជាច្រើន ។ ចុះហេតុផលអ្វីបានជា De Ligt មិនអាចលេងនៅទីនោះបាន ? ” ៕

ប្រភព: Besoccer

 

 

 

 

មតិយោបល់