វីរបុស Chelsea ម្នាក់ស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពគ្រូបង្វឹក ដែលអាចមកជំនួសដំណែងលោក Sarri

វីរបុរសក្រុមតោខៀវ Chelsea លោក Frank Lampard ស្ថិតក្នុងបញ្ចីឈ្មោះ ដែលអាចមកធ្វើជាអ្នកចាត់ការក្រុមតោខៀវ បន្ទាប់ពីមានសម្ពាធជាច្រើនបានធ្លាក់ទៅលើលោក Maurizio Sarri នៅទឹកដី Stamford Bridge ។

ជាក់ស្តែងបន្ទាប់ពីរងការបរាជ័យយ៉ាងអាម៉ាសដោយលទ្ធផល 6-0 កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើងរបស់ក្រុម Manchester City ហើយវាបានធ្វើឲ្យអនាគតរបស់លោក Sarri ត្រូវបានដាក់ឱ្យស្ថិតក្រោមភាពសង្ស័យបន្ថែមទៀត ។

គួរបញ្ជាក់ថា Lampard បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅរដូវកាលនេះជាមួយនឹងការដឹកនាំក្រុម Derby County ក្នុងការប្រកួតក្របខណ្ឌ Championship ដែលជាការងារដំបូងរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅម្នាក់ ចាប់តាំងពីបញ្ចប់អាជីពជាកីឡាករដ៏ឆ្នើម ។

ហើយយ៉ាងណាមិញ Lampard ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពជាមួយនឹងអតីតគ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane  រួចជាមួយគ្រូបង្វឹកមួយចំនួនទៀត ដើម្បីមកដឹកនាំក្រុម Chelsea ប្រសិនបើលោក Sarri ត្រូវបណ្តេញចេញ ។

បញ្ចីឈ្មោះបេក្ខភាពកំពូលទាំង ៥ រូប ៖

Frank Lampard

Zinedine Zidane

Gianfranco Zola

Diego Simeone

Jose Mourinho

ប្រភព: Daily Mail 

 

មតិយោបល់