សន្យា​ហើយ​នឹង​ធ្វើ​ឲ្យ​បាន! Dybala ដាក់​ចិត្ត​ធ្វើ​រឿង​មួយ​ជូន​អ្នក​គាំទ្រ​ពេល​ជួប​ក្លឹប​យក្ស Inter

កាន់​តែ​កៀក​ដល់​ជំនួប​ជក់​ចិត្ត​រវាង Juventus និង Inter Mialn នៅ​កីឡដ្ឋាន Allianz Stadium ត្រៀម​ប្រព្រឹត្តិ​ទៅ​នា​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​សោរ៍​ចុង​សប្តាហ៍​នេះ។

កីឡាករ​សំខាន់ Paulo Dybala បាន​បង្ហាញ​ពី​ភាព​ជឿជាក់​មួយ​មុន​ដល់​ថ្ងៃ​បើក​ការ​ប្រកួត ដោយ​បាន​បញ្ជាក់​ក្តែងៗ​ទៅ​កាន់​ម៉ៃក្រូហ្វួន Tuttosport ​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង Turin កាល​ពី​ថ្ងៃ​មុន​ថា៖ “ខ្ញុំ​ប្រាកដ​ថា​នឹង​ស៊ុត​បញ្ចូល​ទី​ឲ្យ​ទាល់​តែ​បាន​នា​ជំនួប​ល្ងាច​ថ្ងៃ​សុក្រ (ត្រូវ​កាលបរិច្ឆេទ​ថ្ងៃ​សោរ៍​ម៉ោង​នៅ​កម្ពុជា)។

រំឭក​ថា​បច្ចុប្បន្ន​ Juventus យក​ឈ្នះ ១១ ពិន្ទុ​ធៀប​នឹង​គម្លាត​រវាង​ក្លឹប​លេខ​ ៣ គឺ Inter Milan ដែល​ ១៤ ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ភ្ញៀវ​ស្គាល់​ជោគជ័យ ៩ លើក ស្មើ ២ និង​ចាញ់​ដល់​ទៅ ៣។

ប្រភព:Calciomercato

មតិយោបល់