សម្តី​ចាក់ដោត! Aguero ថា​ចង់​ឈ្នះ​ពាន Copa ​មិនមែន​ដើម្បី​ខ្លួន​ឯង តែ​ដើម្បី​បុគ្គល​ម្នាក់​នេះ

ការ​ប្រកួត​ពាន​រង្វាន់ Copa America ជុំ​ទី ១ នា​វគ្គ​ចែក​ពូល​នឹង​ធ្វើ​ឡើង​នា​ចុង​សប្តាហ៍​នេះ​ត​ទៅ ហើយ​ត្រៀម​បញ្ចប់​នៅ​ថ្ងៃ​ទី ៧ ​កក្កដា ឆ្នាំ ២០១៩។ ក្នុង​នោះ​មាន ១២ ក្រុម​ដែល​ត្រូវ​ចូលរួម បែកចែក​ការ​លេង​នៅ​កីឡដ្ឋាន​ចំនួន ៦។

យ៉ាងណាមិញ​មុន​ឈាន​ដល់​ការ​ប្រកួត ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​អាហ្សង់ទីន​គឺ Sergio Aguero ​ហាក់​បង្ហាញ​ពី​មហិច្ឆតា​ចង់​ឈ្នះ​ពាន​រង្វាន់ Copa America នា​ឆ្នាំ​នេះ​ជា​ខ្លាំង ហើយ​សម្តី​របស់​លោក​ល្មម​ចាក់​បេះដូង​របស់ Lionel Messi ជា​ពន់ពេក។

Aguero បាន​ថ្លែង​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន Copa សម្រាប់​ជូន Messi ច្រើន​ជាង​ជូន​ខ្លួន​ឯង ព្រោះ Messi គាត់​លេង​នៅ​ជម្រើស​ជាតិ​យូរ​ហើយ ហើយ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប​ច្រើន​ណាស់”។

គួរ​រំឭក​ថា​អាហ្សង់ទីន​នឹង​ត្រូវ​តតាំង​ក្រុម​កូឡុំប៊ី​នា​ថ្ងៃ​អាទិត្យ​ទី ១៦ ​មិថុនា​នេះ ​ខណៈ​ក្រុម​ខ្លាំង​ប្រេស៊ីល​ត្រូវ​ជួប​បូលីវី។

ប្រភព: BR