សម្លឹង​យូរ​ហើយ! ទីបំផុតដល់​ពេល Man Utd ចេញមុខត្រៀម​ ១០០ លាន​ថ្ពក់​យក Ronaldo ទី​ពីរ

Joao Felix បាន​ក្លាយ​ជា​រ៉ាដា​ដ៏​សំខាន់​មួយ​ក្នុង​ក្រសែ​ភ្នែក​នៃ​បណ្តា​ក្លឹប​យក្ស​អឺរ៉ុប​ជា​ច្រើន ដោយ​រដូវ​កាល​ថ្មី​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ទើប​ពេញ​កំលោះ​រូប​នេះ រក​បាន ៧ គ្រាប់ និង Assist ៣ លើក​ហើយ​ក្នុង ១៣ ប្រកួត​សរុប​ឲ្យ​ក្លឹប Benfica។

បច្ចុប្បន្ន​ដែល​កំពុង​លេង​នៅ​តំណែង​ប្រយុទ្ធ កីឡាករ​កើត​ឆ្នាំ ១៩៩៩ ត្រូវ​បាន​ប្រភព TheSun រាយការណ៍​ថា​ក្លឹប Manchester United គ្រោង​នឹង​ទម្លាក់ ១០០ លាន​ផោន​ឬ​ ១២៨ លាន​ដុល្លារ​សម្រាប់​ផ្លាស់​រូប​គេ​មក​ទឹក​ដី Old Trafford នា​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

បញ្ជាក់​ថា Felix ត្រូវ​បាន​គេ​ឲ្យ​រហ័ស​នាម​ជា​ Ronaldo ទី​ពីរ ព្រោះ​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ព័រទុយហ្គាល់​ដូច​គ្នា មួយ​ផ្សេង​ទៀត​គឺ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ និង​កំពុង​ដើរ​លើ​វិថី​ជោគជ័យ​ឆ្ពោះ​ទៅ​ស្វែងរក​ក្លឹប​កំពូល​ណា​មួយ ដើម្បី​ជួយ​ជ្រោមជ្រែង​ខ្លួន​ឲ្យ​មាន​ឈ្មោះ​ល្បីល្បាញ​ទៅ​ថ្ងៃ​មុខ ហើយ​ក្នុង​ចំណោម​នោះ United ក៏​ចូលរួម​ដាក់​សំណើ​ដេញ​ថ្លៃ​ហ្នឹង​គេ​ដែរ។

ប្រភព: Goal

មតិយោបល់