សរុប​លទ្ធផល​ទាំង ៦ គូ​នៅ​ជុំ​ទី ២ វគ្គ​ជម្រុះ World Cup Qualifiers តំបន់​អាស៊ាន

ការ​តតាំង​គ្នា​នៅ​ជុំ​ទី ២ នៃ​វគ្គ​ជម្រុះ​បឋម World Cup Qualifiers ​កាល​ពី​ថ្ងៃ​ទី ៥ ​កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ បាន​បង្ហាញ​លទ្ធផល​នូវ​ជំនួប​ពិសេស​ជា​ច្រើន​គូ​សម្រាប់​ការ​ប្រកួត​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ក្នុង​នោះ​កម្ពុជា​ដែល​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ហុងកុង​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​យប់មិញ បាន​បញ្ចប់​នៅ​លទ្ធផល ១-១ ដែល​ជា​កំណត់ត្រា​ជោគជ័យ​មួយ ស្ថិត​ក្រោម​ការ​ចាត់ការ​ទូទៅ​ដោយ​លោក Keisuke Honda។

លទ្ធផល​ទាំង ៦ គូ​សរុប​យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

  • ម៉ុងហ្គោលី ១-០ មីយ៉ាន់ម៉ា
  • កម្ពុជា ១-១ ហុងកុង
  • ហ្វីលីពីន ២-៥ ស៊ីរី
  • សិង្ហបុរី ២-២ យេមែន
  • ថៃ ០-០ វៀតណាម
  • ឥណ្ឌូណេស៊ី ២-៣ ម៉ាឡេស៊ី