សហព័ន្ធបាល់ទាត់អ៊ីតាលី ប្រកាសលើកថ្ងៃនៃការត្រលប់មកវិញ​ សម្រាប់ប្រកួត Serie A

ការប្រកួតលីគកំពូលអ៊ីតាលី Serie A នឹងបន្ដការផ្អាកយ៉ាងហោចណាស់ដល់ថ្ងៃទី១៤ ខែមិថុនា នេះបើតាមការបញ្ជាក់របស់ សហព័ន្ធបាល់ទាត់អ៊ីតាលី។

លីគកំពូលអ៊ីតាលី ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ៩ ខែមីនា ដោយសារតែបញ្ហារីករាលដាលនៃជម្ងឺកូវី១៩ ហើយត្រូវបានគេរំពឹងថា អាចត្រលប់មកវិញបាននៅថ្ងៃទី ១៣ ខែមិថុនា។

កីឡាករនៅក្នុងក្រុមនីមួយៗ បានត្រលប់មកហ្វឹកហាត់សារជាថ្មី នៅថ្ងៃចន្ទ បន្ទាប់ពីទទួលបានការអនុញ្ញាតពីនាយករដ្ឋមន្ដ្រី Giuseppe Conte។

ទោះយ៉ាងណាក្ដី អាជ្ញាធរបានប្រកាសនៅថ្ងៃចន្ទថា ការប្រកួតនៅក្នុងនឹងមិនអាចចាប់ផ្ដើមបានឡើយ រហូតដល់ថ្ងៃទី១៥ ខែមិថុនាយ៉ាងលឿនបំផុត។

គួរបញ្ជាក់ថា មានការឆ្លងវីរុសកូរ៉ូណា ជាង២២ម៉ឺនករណី នៅអ៊ីតាលី ដែលធ្វើឲ្យបាត់បង់ជីវិតមនុស្សជាង ៣២០០០នាក់​ប៉ុន្ដែនៅថ្ងៃចន្ទនេះ មានអ្នកស្លាប់តែ៩៩ករណីប៉ុណ្ណោះ ដែលជាចំនួនទាបបំផុតប្រចាំថ្ងៃ ចាប់តាំងពីដើមខែមីនា៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ អតីតកីឡាករ Barca ម្នាក់ ចេញមុខនិយាយត្រង់ៗថា រូបគេផ្លាស់ទៅលេងនៅ Camp Nou ក៏ព្រោះតែលុយប៉ុណ្ណោះ

កីឡាករ Alex Song បានបានបើកទម្លាយឲ្យដឹងថាការផ្លាស់ប្តូរពីក្លឹបកាំភ្លើងធំ Arsenal ទៅក្រុម Barcelona មិនបានធ្វើឲ្យគេគិតពីរដងនោះទេ នៅពេលគេបានដឹងថាខ្លួននឹងអាចរកបានប្រាក់ឈ្នួលប៉ុន្មាននៅឯទឹកដី Camp Nou នោះ ។

Alex Song 

គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិកាមេរូនសុងរូបនេះ បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរ នៅក្នុងតម្លៃខ្លួន ១៥ លានផោនពីក្របខ័ណ្ឌ Premier League ទៅកាន់ទឹកដីអេស្ប៉ាញ នៅរដូវក្តៅឆ្នាំ ២០១២ ក្រោយចំណាយពេលជាមួយ Arsenal អស់រយៈពេល ៦ ឆ្នាំ ។

Alex Song

ជាក់ស្តែងការផ្ទេរមួយនេះ ត្រូវបានគេឃើញថា Alex Song ដែលធ្លាប់ទទួលបានប្រាក់ខែ ៥៥,០០០ ផោនក្នុងមួយសប្តាហ៍នៅឯក្រុម Arsenal ហក់ឡើងដល់ ៧០,០០០ ផោន នៅឯក្លឹប Barcelona ។

មិនតែប៉ុណ្ណោះកីឡាកររបស់ក្រុម FC Sion រូបនេះ បានបង្ហាញពីភាពស្មោះត្រង់របស់គេ ដោយនិយាយនៅលើបណ្តាញសង្គម Instagram ថា ៖ ” ខ្ញុំបានជួបជាមួយនាយកផ្នែកកីឡារបស់ក្រុម Barca ហើយគាត់បានប្រាប់ខ្ញុំថាខ្ញុំនឹងមិនអាចទទួលបានឱកាសលេងច្រើនននោះទេ ” ។

Alex Song

គេបន្តទៀតថា ៖ ” ប៉ុន្តែមិនខ្ញុំខ្វល់ខ្វាយពីរឿងទាំងនោះទេ។ ខ្ញុំដឹងថាពេលនោះ ខ្ញុំនឹងក្លាយជាសេដ្ឋី នៅពេលដែល Barca បានផ្តល់កិច្ចសន្យាឱ្យខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំនឹងរកបានប្រាក់ជាច្រើននៅទីនោះ ។ ដូច្នេះវាមិនបានធ្វើឲ្យខ្ញុំត្រូវគិត ២ ដង ដើម្បីទទួលយកការផ្លាស់ប្តូរមួយនេះនោះទេ ” ៕

ប្រភព: Daily Mail