សារ​ពី​ប្រពន្ធ​ដើម៖ ‘បើ​នៅ R.Madrid មិន​ប្រាកដប្រជា ខ្ញុំ​ចង់​ឲ្យ James ទៅ​លេង​នៅ​ក្លឹប​នេះ​ជាង’

អតីត​ភរិយា​របស់​ James Rodriguez ​គឺ​អ្នក​ស្រី Daniela Ospina បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​កីឡាករ​កំពុង​ខ្ចី​ជើង​លេង​ឲ្យ​ក្លឹប Bayern Munich ដែល​ត្រៀម​ផុត​កុងត្រា​នា​រដូវ​ក្តៅ​នេះ គួរ​ណា​តែ​ទៅ​លេង​នៅ Barcelona អាច​ថា​ជា​រឿង​ល្អ​ជាង។

ទន្ទឹម​នឹង​អនាគត​របស់ James ហាក់​មិន​ប្រាកដប្រជា​នៅ Real Madrid គ្រប់​គ្នា​ដឹង​ទុក​ជា​មុន​ថា​ថ្វី​បើ​ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី​ត្រលប់​ចូល Bernabeu វិញ​ក្តី ក៏​រូប​គេ​នៅ​តែ​ពុំ​មាន​ឱកាស​ជាប់​ជម្រើស​ដំបូង​ដដែល។

ឆ្លើយឆ្លង​បញ្ហា​នេះ​ Ospina បាន​ប្រាប់​សារព័ត៌មាន Caracol Radio ថា៖ “ខ្ញុំ​ចង់​ឃើញ​ James លេង​នៅ Barcelona ព្រោះ​ខ្ញុំ​មិន​យល់​ពី​ការ​សម្រេច​ចិត្ត​របស់​លោក Zidane ទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​បាល់ទាត់​ទៅ​ហើយ ព្រោះ​វា​ពិត​ជា​លំបាក​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ចេញ​ពី​ក្រុម​មួយ​ដែល​ម្នាក់ៗ​សុទ្ធ​សឹង​តែ​ជា​តារា​ឆ្នើម”។

មតិយោបល់