សុទ្ធ​តែ​គ្នា​ឯង​សោះ! ក្រៅ​ពី​ CR7 មាន​បុគ្គល​ម្នាក់​ទៀត​ដែល​អាច​ឈ្នះ​ពាន​លីគ​កំពូល ៣

Cristiano Ronaldo គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​អាច​ឈ្នះ​ពាន Serie A, Premier League និង LaLiga ក្នុង​អាជីព​របស់​ខ្លួន បើ​ធៀប​នឹង​បណ្តា​កីឡាករ​ឆ្នើម​ឯ​ទៀត​ខ្លះ​ក៏​ធ្លាប់​ឈ្នះ​ពាន ៣ លីគ​ដូច​គ្នា ប៉ុន្តែ​ពុំ​មែន​ប្រភេទ​ពាន​នៅ​លីគ​ដូច​រៀបរាប់​ខាង​លើ​ទេ។

ប៉ុន្តែ​គិត​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ទាំង​មូល ​ក្រៅ​ពី Ronaldo ក៏​មាន​បុគ្គល​ម្នាក់​ទៀត​ដែល​អាច​ឈ្នះ​ពាន Serie A, LaLiga និង Premier League ដូច​គ្នា ប៉ុន្តែ​នាម​ជា​អ្នកចាត់ការ​រួម​សញ្ជាតិ​តែ​មួយ នោះ​គឺ​លោក Jose Mourinho។

Mourinho ​ធ្លាប់​បាន​ឈ្នះ Premier League ជាមួយ​ក្លឹប Chelsea, ឈ្នះ LaLiga គ្រា​ដឹកនាំ​ក្លឹប Real Madrid និង​កាល​នៅ​ដឹកនាំ Inter Milan ​នា​រដូវ​កាល​ដំបូង​ឆ្នាំ​ ២០០៨។

ប្រភព:TheFootballArena