សួរថាកីឡាកររូបណាដែលល្អបំផុតគ្រប់ពេលវេលា រវាង Ronaldo/Messi វីរបុរសហូឡង់ Gullit ឆ្លើយតបយ៉ាងខ្លី

វីរបុរសហូឡង់លោក Ruud Gullit បានបង្ហើបពីកីឡាករម្នាក់ ដែលលោកជឿថាល្អបំផុតគ្រប់ពេលវេលាទាំងអស់នៅក្នុងពិភពបាល់ទាត់ ។

ជាក់ស្តែងនៅក្នុងបទពិភាក្សាមួយ បុរសវ័យ ៥៦ រូបនេះត្រូវបានគេចោទសួរថា តើខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona ឬខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Juventus ដែលជាកីឡាករល្អបំផុតនៅគ្រប់ពេល ?

យ៉ាងណាមិញសម្រាប់អតីតតារាឆ្នើមក្រុម AC Milan រូបនេះបានឆ្លើយតបនូវចម្លើយដ៏សាមញ្ញមួយថា ៖ “​ Cristiano Ronaldo ” ។

មិនតែប៉ុណ្ណោះអតីតកីឡាករសញ្ជាតិហូឡង់រូបនេះក៏បានបង្ហាញពីមូលហេតុ ដែលរូបលោកគិតថាខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះជា GOAT ផងដែរ ។

លើសពីនេះលោក Gullit បានអះអាងថាតារាឆ្នើមក្រុម Juventus បានឈ្នះអ្វីៗគ្រប់យ៉ាង ហើយថែមទាំងមានពានរង្វាន់ European Championship ផងដែរ ដែលនេះបានបង្ហាញថាគាត់អាចឈ្នះពាននៅកម្រិតអន្តរជាតិ ។

ក្រៅពីនោះលោក Gullit ក៏បានពន្យល់បន្ថែមទៀតថាគ្រប់ទីកន្លែងដែល Cristiano ទៅដូចជាក្រុម- Manchester United, Real Madrid និង Juventus – ភាពជោគជ័យបានដើរតាមគាត់ជានិច្ច ។ ហើយលោកបាននិយាយពាក្យចុងក្រោយមួយទៀតថា ៖ ” Cristiano គឺមិនគួរឱ្យជឿ ” ៕

ប្រភព: Foxsports

មតិយោបល់