សេដ្ឋី​មាន​បំផុត​លំដាប់​ទី ៣ ក្នុង​លោក ចង់​ទិញ​ក្លឹប​យក្ស​នៅ Serie A និង​យក Messi មក​ចូលរួម

បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន La Republica ​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ថា​ស្ថាបនិក​ស្លាកយីហោ LV គឺ​លោក Bernard Arnault ​បាន​នឹង​កំពុង​ចង់​ទិញ​យក​ក្លឹប AC Milan របស់​អ៊ីតាលី​មក​កាន់កាប់ ជាមួយ​នឹង​ការ​ជះ​លុយ​ធំ​ចំណាយ​យក Lionel Messi ឲ្យ​ចាកចេញ​ពី Barcelona។

Lionel Messi

សេដ្ឋីលំដាប់ទី ៣ ក្នុងលោក

បច្ចុប្បន្ន Arnault គឺ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី ៣ ក្នុង​លោក តាម​រយៈ​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២ ពាន់​លាន​ដុល្លារ​អាមេរិក។

លើ​គោលដៅ​នាំ​យក Messi មក​អ៊ីតាលី​ហើយ​នោះ ប្រភព​ដដែល​ក៏​សង្កត់​ធ្ងន់​ថា​លោក Arnault ចង់​ទាំង​ជួល Pep Guardiola ឲ្យ​មក​ធ្វើ​ជា​អ្នកចាត់ការ​ទៀត​ផង។

AC Milan

គួរ​រំឭក​ថា​បើ​រឿងរ៉ាវ​នេះ​អាច​ក្លាយ​ជា​ការ​ពិត នោះ AC Milan នឹង​ផ្ទុះ​ខ្លាំង​សារ​ជា​ថ្មី​ម្តង​ទៀត ទន្ទឹម​ពេល​ដែល​ប្រវត្តិសាស្រ្ត​ក្លឹប​មាន​អ្នក​គាំទ្រ​ស្រាប់​ផង ហើយ​បើ​ប្រមូល​ផ្តុំ​ជើង​ខ្លាំង​មក​ជួយ​ចូក​ជួយ​ចែវ​នោះ​គឺ​ប្រវត្តិសាស្រ្ត​លេចធ្លោ​នឹង​កើត​ឡើង​សារ​ជា​ថ្មី៕ ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ R.Madrid ​ដាក់​លុយ ៤២ លាន+Vinicius Jr ជា​ថ្នូរ​ដោះដូរ​យក​កីឡាករ PL មួយ​រូប

ក្លឹប​យក្ស Real Madrid ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​រៀបចំ​សំណើ​ថ្មី ក្នុង​ការ​ដោះដូរ​យក Paul Pogba មក​ចូលរួម​នៅ Bernabeu តាម​រយៈ​ការ​ប្រើប្រាស់​កីឡាករ Vinicius Junior ដែល​ជា​យុវជន​ជំនាន់​ក្រោយ​ឡើង​ជើង​មួយ​រូប។

Paul Pogba

Vinicius Junior

នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា ឆ្នាំ ២០២០ ខាង​មុខ ចម្លើយ​នឹង​ត្រូវ​បាន​លាត​ត្រដាង ជួន​ពេល​ដែល​ស្តេច​ស​ចាប់​ចិត្ត​លើ Pogba អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ តាម​ប្រភព​ពី El Desmarque បាន​ឲ្យ​ដឹង​ថា​ Zidane ចង់​ដាក់ Vinicius បូក​កញ្ចប់​ថវិកា​បន្ថែម​ប្រមាណ ៤២ លាន​ផោន ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​បិសាច​ក្រហម​ព្រមព្រៀង​បញ្ជូន​ខ្សែ​បម្រើ​បារាំង​ឲ្យ​មក​ក្រុម​របស់​ខ្លួ។

Vinicius និង Zidane

គួរ​រំឭក​ថា​យុវជន​វ័យ ១៩ ឆ្នាំ​របស់ Real ​បាន​ចូលរួម​សម្រេច​ទី ៧ លើក និង Assist ១៣ លើក​រួច​មក​ហើយ​ចាប់​តាំង​ពី​ចូល​លេង​ឲ្យ​ឈុត​ធំ។

Paul Pogba

ខណៈ Pogba ហាក់​ត្រូវ​បាន United ព្យាយាម​រាំងស្ទះ​ដំណើរ​នៃ​ការ​ចាកចេញ​ម្តង​ហើយ​ម្តង​ទៀត ពោល​គឺ​នៅ​ពេល​កំពុង​មាន​បញ្ហា​របួស ក្លឹប​ក៏​មិន​មិន​បង្ហើប​អ្វី​ទាំង​អស់​ពី​ភាព​ធូរស្បើយ​ឬ​អាច​វិល​ត្រលប់​មក​ពេល​ណា ដែល​មតិ​ជា​ច្រើន​យល់​ថា​ជា​យុទ្ធសាស្រ្ត​បិទ​ផ្លូវ​មិន​ឲ្យ Real ចែចូវ​បាន៕ ប្រភព៖ Sportsmole