សោកសៅ​បំផុត! ក្នុង​ឆ្នាំ​តែ​មួយ កីឡាករ​ឆ្នើម ៣ រូប​ប្រកាស​ព្យួរ​ស្បែកជើង​ពី​អាជីព​បាល់ទាត់

នា​ឆ្នាំ ២០១៩ នេះ ​វិស័យ​កីឡា​បាល់ទាត់​ហាក់​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​មិន​ថា​តែ​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ។ ក្រឡេក​ទៅ​មើល​កីឡាករ ៣ រូប​ដែល​ធ្លាប់​ចាយ​ពេល​ហួស​ពី​ ១០ ឆ្នាំ សម្រាប់​ឆ្នាំ ២០១៩ នេះ ម្នាក់ៗ​បាន​ប្រកាស​ថា​ដល់​ពេល​ត្រូវ​ចូល​និវត្តន៍​ហើយ។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

១.Petr Cech:

អ្នកចាំទី​នៅ Arsenal រូប​នេះ បាន​ប្រកាស​ជា​ផ្លូវការ​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា ដោយ​លោក​នឹង​សម្រេច​ចូល​និវត្តន៍​នា​បិទ​រដូវ​កាល ២០១៨/១៩។ Cech មាន​សង្ឃឹម​នឹង​លើក​ពាន Europa League ជា​លើក​ចុង​ក្រោយ ប្រសិន​អាច​ផ្តួល​ក្លឹប​ចាស់ Chelsea ​នា​ថ្ងៃ​ទី ២៩ ឧសភា​ខាង​មុខ។

២.Robin van Persie:


នៅ​ថ្ងៃ​ទី​ ១២ ឧសភា​កន្លង​ទៅ អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Man Utd និង Arsenal បាន​ប្រកាស​ព្យួរ​ស្បែក​ជើង​ពី​វិស័យ​កីឡា​បាល់ទាត់ ជាមួយ​ការ​លេង​ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ក្លឹប Feyenoord នៃ​លីគ​ស្រុក​កំណើត។

៣.Xavi Hernandez:


អតីត​ជើង​ចាស់​ចាយ​ពេល ១៧ ឆ្នាំ​នៅ Barcelona បាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​អារ៉ាប់ Al Sadd នា​ឆ្នាំ ២០១៥ ហើយ​ប្រកាស​ថា​នឹង​បញ្ចប់​អាជីព​នា​បិទ​រដូវ​កាល ២០១៨/១៩ នេះ បន្ទាប់​ពី​រក​បាន ២១ គ្រាប់​ឲ្យ​ក្លឹប​អារ៉ាប់​មួយ​នេះ។

មតិយោបល់