សំណព្វចិត្តរបស់ Icardi ចេញមុខបដិសេធរឿងចាកចេញពី Inter ទៅចូលរួមជាមួយក្លឹបនៅលីគបារាំង

ភ្នាក់ងារដោះដូរ និង ជាប្រពន្ធខ្សែប្រយុទ្ធ Mauro Icardi នាង Wanda Nara បានចេញមុខច្រានចោលចចាមអារ៉ាមដែលបានផ្សាយថា ប្ដីរបស់ខ្លួននឹងចាកចេញពី Inter Milan ទៅចូលរួមជាមួយនឹង Monaco។

ខ្សែប្រយុទ្ធអាហ្សង់ទីន Icardi មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់លីគកំពូលបារាំង បន្ទាប់ពីក្លឹបបានប្រាប់អោយរូបគេស្វែងរកទ្រនំថ្មីដើម្បីចូលរួម។

ប៉ុន្ដែទោះយ៉ាងណាក្ដី Wanda ដែលជាប្រពន្ធកីឡាកររូបនេះ បានបដិសេធក្នុងការផ្ទេរទៅ Monaco មុនពេលទីផ្សារដោះដូរនៅអ៊ីតាលី និង បារាំង ត្រូវបិទទ្វារនៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ។

នៅក្នុងបទសម្ភាសន៍របស់ TyC Sports ភ្នាក់ងារកីឡាកររូបនេះបាននិយាយយ៉ាងខ្លីថា៖ “គាត់នឹងមិនផ្ទេរទៅ Monaco ទេ។ ”

ប្រភព៖ Be Soccer