សំឡេងគាំទ្រលើកាសែតបារាំង៖ “កីឡាករបណ្តើរបាល់ល្អបំផុត Ronaldinho ឈរលេខ ២ ខណៈលេខ ១ បានទៅ…”

បើតាមកាសែតបារាំង RMC Sports បានបើកឲ្យមានការបោះឆ្នោតរកសម្លេងគាំទ្រចំពោះកីឡាករដែលមានបច្ចេកទេសបណ្តើរបាល់ល្អដាច់គេក្នុងពិភពលោក ដែលជាលទ្ធផល Messi បានឈរឈ្មោះលេខ ១ ដោយបានផ្ដួលវីរបុរសប្រេស៊ីល Ronaldinho។

Messi បានយកឈ្នះ Ronaldinho ទាំងប្រផិតប្រផើយ ពោលគឺឈ្នះក្នុងលទ្ធផលសំឡេង ៥០,៧ ភាគរយ ទល់នឹង ៤៩,៣ ភាគរយ នៅវគ្គបញ្ចប់។

តាមរយៈការបើកឲ្យបោះឆ្នោតនោះ M10 បានផ្ដួលគូប្រជែងខ្លាំងៗជាច្រើនដូចជា Bergkamp, Kaka, Zidane និង CR7 មុននឹងឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈ Ronaldinho ផ្ដួល Ziyech, Robben, Cruyff និង Neymar៕

ប្រភព: AF