(VDO) ស៊ុត​គេ ៥៤ ជើង គ្រប់គ្រង​បាល់ ៨០ ភាគរយ ចុង​ក្រោយ​ងាប់​នឹង​បាល់​ចុង​ម៉ោងនាទី ៩០+២

រឿងរ៉ាវ​ដ៏​ហួស​ចិត្ត​មួយ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa Sudamericana របស់​អាមេរិក​ខាង​ត្បូង បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់​ពី​ក្លឹប Nacional Potosi ត្រូវ​ចាញ់​ក្រុម​ភ្ញៀវ Zulia FC នៅ​លទ្ធផល ០-១។

ម្ចាស់​ផ្ទះ​លេង​គ្រប​ដល់​ទៅ ៨០ ភាគរយ ស៊ុត ៥៤ លើក ចំ​គោលដៅ ១៥ លើក ​បញ្ជូន​បាល់ ៥៣៣ ដង ស្រប​ពេល​ក្រុម​ភ្ញៀវ​ស៊ុត ៦ លើក ចំ​គោលដៅ ២ លើក គ្រប់គ្រង​​បាល់ ២០ ភាគរយ ​បញ្ជូន​បាល់​បាន ១៥០ ដង។ ជា​អកុសល​បាល់​មូល​មើល​មិន​ឃើញ នៅ​នាទី ៩០+២ ក៏​មាន​ការ​រក​គ្រាប់​បាល់​មួយ​គ្រាប់​ចេញ​ពី​ក្រុម​ភ្ញៀវ Zulia FC ដែល​សាច់​បាល់​មើល​ទៅ​គ្មាន​ក្រឡា​យក​ឈ្នះ​ផង​នោះ។

ទស្សនាវីដេអូខាងក្រោម៖