ស៊ុត​មួយ​គ្រាប់​យប់មិញ Salah តាម​ស្មើ​តំណែង Top Scorer ជាមួយ​កីឡាករ​កំពូល​ពីរ​រូប​នៅ PL

មួយ​គ្រាប់​នៃ​បាល់​ពិន័យ ១១ ម៉ែត្រ​របស់ Mohamed Salah បាន​ជួយ​ឲ្យ​ហង្ស​បន្ត​ឈរ​កំពូល​តារាង Premier League ជាមួយ​ការ​ចំណេញ​បី​ពិន្ទុ​ពី​ក្រុម​ម្ចាស់​ផ្ទះ Brighton កាល​ពី​រាត្រី​ថ្ងៃ​សោរ៍​កន្លង​ទៅ។

យ៉ាងណាមិញ​បុរស​សញ្ជាតិ​អេហ្សីប​ក៏​បាន​តាម​ស្មើ​កីឡាករ​កំពូល ២ រូប​គឺ Aubameyang និង Harry Kane ជា​អ្នក​ស៊ុត​បាល់​ច្រើន​បំផុត​ដល់​ទៅ ១៤ គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League។ តំណែង​បន្ទាប់​គឺ Sergio Aguero ឈរ​នៅ​លេខ ៤ ​តាម​ស្មើ​ជាមួយ Hazard មាន​ត្រឹម ១០ គ្រាប់។

បញ្ជាក់​ថា​បច្ចុប្បន្ន​ហង្ស​មាន ៥៧ ពិន្ទុ​គឺ​យក​ឈ្នះ​ដាច់ ៧ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ ២ Man City ដែល​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​នា​សប្តាហ៍​ក្រោយ​នេះ។ យ៉ាងណាមិញ​បើ​ City អាច​យក​ឈ្នះ​នោះ​នឹង​បន្ត​តាម​ប្រកិត​ដូច​សប្តាហ៍​មុន ប៉ុន្តែ​បើ​បាន​ត្រឹម​ស្មើ​ឬ​ចាញ់ ក៏​នឹង​កាន់​តែ​ដាក់​សម្ពាធ​សម្រាប់​ក្រុម​របស់​លោក Pep Guardiola ទាំង​មូល។

ប្រភព: PremierLeague

មតិយោបល់