ស្ងាត់ៗ ក្លឹបកញ្ជ្រោង Wolves ទិញបាន កីឡាករព័រទុយហ្គាល់ពីរូប ពីក្លឹបអ៊ីតាលី

ក្លឹប Wolverhampton Wanderers បានប្រកាសថាពួកគេទិញបាន កីឡាករវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ពីររូបគឺ Pedro Neto និង Bruno Jordao ជាមួយនឹងកុងត្រារយៈពេលវែង។

កីឡាករទាំងពីររូប ដែលលេងអោយក្លឹប Lazio នៅក្នុងលីគកំពូលអ៊ីតាលី កាលពីរដូវកាលមុន បានចុះហត្ថលេខាជាមួយនឹងកុងត្រា ៥ឆ្នាំជាមួយនឹងក្លឹបអង់គ្លេស ហើយរំពឹងថាអាចបង្ហាញខ្លួននៅ Premier League បាន ដោយបច្ចុប្បន្នពួកគេត្រូវបញ្ចូលឈ្មោះនៅក្នុងបញ្ជីកីឡាករលេងនៅឈុត U21 របស់ Wolves។

ហើយតំលៃខ្លួនសរុបរបស់ Neto និងត Jordao បញ្ចូលគ្នាគឺ ២១លានដុល្លារ ហើយពួកគេនឹងរួមរស់ជាមួយនឹងក្លឹបថ្មី រហូតដល់ឆ្នាំ ២០២៤។

គួរបញ្ជាក់ថា Wolves នឹងចាប់ផ្ដើមរដូវកាលនៅ Premier League ដោយប្រកួតទល់នឹង Leicester City នៅថ្ងៃទី១១ ខែសីហាខាងមុននេះ ហើយពួកគេបាន ឈានទៅដល់វគ្គជម្រុះជុំទី៣ Europa League ដោយត្រូវតតាំងជាមួយ ក្រុម Pyunik ដែលមកពីលីគកំពូលអាម៉ានី៕

ប្រភព៖ Goal