ស្តេចល្បឿន Usain Bolt ប្រាប់ក្រុម Man Utd​ ឲ្យចុះហត្ថលេខាលើតារាឆ្នើមរូបនេះ មកចាប់ដៃគូលេងជាមួយ Pogba

យោងតាមរបាយការណ៍ពី Mirror បានឲ្យដឹងថាអតីតម្ចាស់ជើងឯកអូឡាំពិកផ្នែករត់ប្រណាំងលោក Usain Bolt មានអារម្មណ៍ថាក្រុម Manchester United គួរតែរក្សាទុកកីឡាករ Paul Pogba និងចុះហត្ថលេខាលើកីឡាករ Antoine Griezmann របស់ Atletico Madrid នៅរដូវក្តៅនេះ ។

ជាក់ស្តែង Bolt ជឿជាក់ទៀតថាទំនាក់ទំនងជិតស្និទរបស់ Griezmann នឹង Pogba នៅក្នុងក្រុមជម្រើសជាតិបារាំង នឹងអាចជួយឲ្យក្រុម Man Utd មានភាពល្អប្រសើឡើងវិញ បើសិនដាក់ឲ្យកីឡាករទាំងពីររូបនេះលេងរួមជាមួយគ្នា នៅទឹកដី Old Trafford ។

លើសពីនេះអតីតកីឡាកររត់ប្រណាំងកំពូលល្បឿនរូបនេះបាននិយាយថា ៖ ” Pogba គឺជាមិត្តរបស់ខ្ញុំ ។ ខ្ញុំជាអ្នកគាំទ្រដ៏អស្ចារ្យរបស់គាត់ ។ ពួកគេត្រូវការកសាងក្រុមឡើងវិញ ដោយរកកីឡាករមកលេងត្រូវជើងគ្នាជាមួយគាត់ ។ ហើយនោះជាអ្វីដែលខ្ញុំគិតដោយផ្ទាល់ ។  ខ្ញុំគិតថា Griezmann នឹងក្លាយជាការចុះហត្ថលេខាដ៏ត្រឹមត្រូវ ព្រោះគាត់និង Pogba លេងបានយ៉ាងល្អជាមួយគ្នា ដូចជាលេងសម្រាប់ប្រទេសដូចគ្នា ” ៕

ទន្ទឹមនឹងនេះដែរក្រុម Manchester United កំពុងតែត្រៀមលក្ខណៈ សម្រាប់ការផ្លាស់ប្តូរក្រុមដ៏ធំមួយនៅរដូវក្តៅនេះ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងក្នុងរដូវកាលឆ្នាំ 2018-19 ៕

ប្រភព: FoxsportsAsia