ស្ថិតិត្រួសៗ សំរាប់ការប្រកួតរបស់ Barcelona ជាមួយនឹង ក្រុមទាំង៧ ដែលធ្លាប់ប្រកួតគ្នានៅអឺរ៉ុប

បន្ទាប់ពីបានទំលាក់ក្រុម Lyon ចេញពីការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ដោយលទ្ធផល ៥-១ រួចមក ក្រុម Barcelona នឹងស្វែងរកគូប្រកួតរបស់ខ្លួននៅល្ងាចថ្ងៃសុក្រនេះ នៅក្នុងវគ្គ៨ក្រុមចុងក្រោយ។

Barcelona នឹងត្រូវប៉ះក្រុមណាមួយក្នុងចំណោម Porto, Ajax, Manchester City, Manchester United, Tottenham, Liverpool និង Juventus ហើយយើងនឹងលំអិតក្រុមទាំង៧នេះ ម្ដងមួយៗ។

ក្រុមព័រទុយហ្គាល់ បានឈានជើងមកកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីរកគ្រាប់បាល់ប៉េណាល់ទី នៅម៉ោងបន្ថែមជើងទី២ ទល់នឹងក្រុម Roma ហើយបច្ចុប្បន្នពួកគេឈរនៅលេខ២ ក្នុងតារាង Primeira Liga របស់ព័រទុយហ្គាល់ ហើយនៅក្នុងក្រុមនេះ មានកីឡាករឆ្នើមដូចជា Iker Casillas, Oliver Torres, Adrian Lopez, Pepe និងកីឡាករចំនូលថ្មី Eder Militao របស់ Real Madrid ជាដើម។

Barcelona ធ្លាប់បានយកឈ្នះក្រុម Porto ៥លើកមកហើយ ខណៈដែលក្រុមព័រទុយហ្គាល់រកបានជ័យជំនះ ៣លើកវិញ ហើយប្រកួតចុងក្រោយដែលក្រុមទាំងពីរប៉ះគ្នា គឺនៅក្នុងការប្រកួត UEFA Supercup 2011 ដោយ Barca បានយកឈ្នះ ២-០។

មានការភ្ញាក់ផ្អើលខ្លាំង ដែលក្រុមហូឡង់មួយនេះ អាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីទំលាក់ក្រុមការពារជើងឯក Real Madrid។

Barcelona និង ក្រុមហូឡង់ធ្លាប់ប៉ះគ្នា ពីររដូវកាលជាប់គ្នាគឺ ២០១៣/‌១៤ និង ២០១៤/១៥ ហើយ ក្រុមអ្នកមានបុណ្យទទួលបានជ័យជំនះ ៣ប្រកួត ហើយ Ajax ឈ្នះតែមួយប្រកួតប៉ុណ្ណោះ។

Barcelona ឈ្នះពាន​ Champions League ២ នៅពេលប៉ះគ្នាជាមួយនឹង Manchester United បីលើកនៅ វគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងរ៉ូម និង ទីក្រុងឡុងដ៍។

ការមកដល់របស់គ្រូបង្វឹក Ole Gunnar Solskjaer បានធ្វើអោយក្រុមបិសាចក្រហមមានទម្រង់លេងល្អឡើងវិញ បន្ទាប់ពីបានបណ្ដេញគ្រូបង្វឹក Jose Mourinho ចេញពីតំណែង។

ក្រុមទាំងពីរធ្លាប់តតាំងគ្នា១១លើកមកហើយ ដោយ Barcelona ទទួលបានជ័យជំនះ ៤លើក ស្មើ ៤លើក និង ចាញ់ ៣លើក។

ក្រុមរបស់លោក Pep Guardiola ជាក្រុមមួយដែលមានភាគរយខ្ពស់ ក្នុងការគ្រងជាជើងឯក Champions League នៅក្នុងរដូវកាលនេះ ដោយសារតែពួកគេមានកីឡាករ មានទម្រង់លេងល្អសឹងគ្រប់តំបន់។

ក្រុមដែលមានរហស្សនាមថាមេឃខៀវ ធ្លាប់ប្រកួតជាមួយនឹង Barcelona ៦លើកដណ្ដើមពានអឺរ៉ុប ហើយពួកគេមិនទទួលបរាជ័យតែម្ដងប៉ុណ្ណោះ។

ក្រុមយក្សអ៊ីតាលី បានវាយបកយកឈ្នះក្រុម Atletico Madrid ដែលបាននាំមុខពួកគេកាលពីជើងទី១ វគ្គ១៦ក្រុម ដោយលទ្ធផល ២-០ ហើយឈានជើងមកកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពី Cristiano Ronaldo រកបានហេតទ្រីគនៅក្នុងការប្រកួតជើងទី២។

ជំនួបចុងក្រោយដែល Juventus ត្រូវប៉ះជាមួយ Barcelona គឺនៅក្នុងរដូវកាល ២០១៧/១៨ ហើយក្រុមសេះបង្កង់ បានទំលាក់ក្រុមកាតាឡាន់ ដោយលទ្ធផល ៣-០ នៅជើងទី១ ហើយ ០-០ នៅទឹកដី Camp Nou។

Barcelona ត្រូវប្រឈមមុខជាមួយក្រុមជើងឯករង Champions League 2018 បីលើក នៅក្នុងវគ្គ Knockout ហើយត្រូវធ្លាក់គ្រប់ពេលដែលប៉ះក្រុមអង់គ្លេសមួយនេះ ដោយពីរលើកនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Cup 1976 & 2001 ហើយម្ដងទៀតនៅក្នុងការប្រកួត Champions League រដូវកាល ២០០៦/០៧។

សំរាប់រដូវកាលនេះ ក្រុមហង្សក្រហម បានទំលាក់ក្រុម Bayern Munich កាលពីថ្មីៗនេះ ក្នុងលទ្ធផល ៣-១ នៅក្រៅដី បន្ទាប់ពីស្មើគ្នា ០-០ នៅជើងទី១។

Spurs ជាក្រុមដែលប្រកួតទល់នឹង Barcelona នៅក្នុងវគ្គចែកពូល ហើយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ernesto Valverde មិនដែលបរាជ័យទល់នឹងក្រុម Premier League មួយនេះទេ បន្ទាប់ពីយកឈ្នះ ៤-២ នៅទឹកដី Camp Nou និង ស្មើ ១-១ នៅទឹកដី Camp Nou៕

ប្រភព៖ Marca

មតិយោបល់