ស្ថិតិ ៤ ចំណុច​ Pogba ធ្វើ​បាន​ល្អ​ជាង​មុន​ដាច់​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​ថ្មី Solskjaer

Ole Gunnar Solskjaer នឹង​ចូល​សាកល្បង​ប្រកួត​ដ៏​តានតឹង​ដំបូង​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ប៉ះ Spurs នា​រាត្រី​ថ្ងៃ​អាទិត្យ​នេះ។ ក្នុង​នោះ​វត្តមាន Paul Pogba ក៏​ត្រូវ​បាន​លោក​បញ្ជាក់​ថា​នឹង​អាច​ចូល​លេង​ផង​ដែរ​ ថ្វី​បើ​ទើប​ធូរស្បើយ​ពី​បញ្ហា​របួស។

 

បុរស​សញ្ជាតិ​បារាំង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​ថ្មី ខុស​ពី​ជំនាន់​លោក Jose Mourinho គឺ​ Pogba កម្រ​ឃើញ​លេចធ្លោ​ខ្លាំង​បំផុត។ ខាង​ក្រោម​យោង​តាម​ស្ថិតិ Opta បាន​បង្ហាញ​នូវ​ចំណុច​រសើប​មួយ​ចំនួន​ដែល Pogba មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន៖

៧-Pogba ចូលរួម​ក្នុង​ការ​ស៊ុត​បាល់ ៧ លើក (Goal+Assist) ​ត្រឹម ៤ ប្រកួត ពោល​គឺ​ច្រើន​ជាង​ទាំង​ការ​ប្រើ​ពេល ១៤ ប្រកួត​ជាមួយ​លោក Mourinho
៤-ស៊ុត​បាន​ ៤ គ្រាប់​ប្រើ​ពេល​តិច​ជាង​មុន
៤-មាន​ឱកាស​ច្រើន​ជាង​មុន ជា​មធ្យម​មាន​ឱកាស​ស៊ុត​ ៤ លើក​រៀងរាល់ ៩០ នាទី​ធៀប​នឹង ៣,២ លើក ក្នុង​ ១៤ ប្រកួត​ជាមួយ Mourinho
៨៨-ធ្វើ​បាន ៨៨ ប៉ះ​ក្នុង ៩០ នាទី ធៀប​នឹង​ពី​មុន ៦៤,២។

ប្រភព:Sportskeeda