Lionel Messi នៅពេលដែលរកបានគ្រាប់បាល់ក្នុងជំនួបទល់ក្លឹប Osasuna កាលពីចុងសប្តាហ៍ គេបានដោះអាវ Barcelona និងបន្សល់ឃើញអាវរបស់ក្លឹប Newell’s Old Boys ដែល Diego Maradona ធ្លាប់បានពាក់ អមនឹងស្ទាយអបអរជាការឧទ្ទិសដល់ Diego Maradona ដែលបានចែក.ឋានទៅ។


ប៉ុន្តែជុំវិញស្ទាយអបអរមួយនេះ Messi ក៏ទទួលបានការពិន័យកាតលឿងមួយដែរ ពីសំណាក់អាជ្ញាកណ្ដាល ហើយលើសពីនេះតាមច្បាប់បាល់ទាត់ទង្វើបែបហ្នឹង ក៏នឹងរងការពិន័យជាទឹកប្រាក់ប្រមាណ ៣ ០០០ អឺរ៉ូ ឬជាង ៣ ៥០០ ដុល្លារផ្សេងទៀតផងដែរ។

ច្បាប់គឺច្បាប់ សម្រាប់បាល់ទាត់គឺគ្មានការលើកលែងនោះទេ បើទោះបីសកម្មភាពនោះមានការទទួលស្គាល់ថាជាសកម្មភាពគួរឲ្យគោរពអ្វីក៏ដោយ ផ្ទុយទៅវិញស៊ីសងលើកីឡាករដែលបង្ហាញចេញនោះ ហ៊ានលះបង់ទទួលយកការពិន័យឬអត់។ សម្រាប់ Messi ក៏គេជឿថាដឹងមុនរួចហើយដែរ ចំពោះការពិន័យនេះ ប៉ុន្តែគេនៅតែធ្វើដើម្បីរំឭកដល់ការបាត់បង់វីរបុរសរបស់អាហ្សង់ទីនដ៏អស្ចារ្យមួយរូប៕
អានអត្ថបទបន្ទាប់៖ ប្រយុទ្ធគេខ្លាំង! នេះក្រុម ៥ នៅលីគកំពូលអឺរ៉ុប រកបានគ្រាប់បាល់ច្រើនបំផុតនៅរដូវកាលនេះ
ការប្រកួតនៅក្របខ័ណ្ឌកំពូលអឺរ៉ុបនៅរដូវកាល ២០២០/២១ កំពុងធ្វើព្យុះភ្លៀងខ្លាំង ហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្រុមនីមួយៗក៏បង្កើនការរកគ្រាប់បាល់ជាបន្តបន្ទាប់ផងដែរ។
តើអ្នកគិតថាក្រុមណាមួយនៅលីគកំពូលទាំង ៥ ក្នុងតំបន់អឺរ៉ុប រកបានគ្រាប់បាល់ច្រើនបំផុតគិតមកត្រឹម ៣០ ភាគរយនៃរដូវកាលនេះ? តោះទៅតាមដានឈ្មោះក្រុមទាំង ៦៖


៥) ក្លឹប Real Sociedad ក្របខ័ណ្ឌ La Liga រកបាន ២២ គ្រាប់
=៥) ក្លឹប Liverpool និង Chelsea ក្របខ័ណ្ឌ Premier League រកបាន ២២ គ្រាប់

៣) ក្លឹប Inter Milan ក្របខ័ណ្ឌ Serie A រកបាន ២៣ គ្រាប់
២) ក្លឹប Paris Saint-Germain ក្របខ័ណ្ឌ Ligue 1 រកបាន ៣០ គ្រាប់
១) ក្លឹប Bayern Munich ក្របខ័ណ្ឌ Bundesliga រកបាន ៣១ គ្រាប់៕