ស្ទើបទពិសោធច្រើន! Pirlo បង្ហើបត្រង់ៗថាខ្លួនតែងយកគម្រូតាមគ្រូបង្វឹកកំពូលនៅ PL រូបនេះជានិច្ច

គ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Andrea Pirlo បានបង្ហើបថាប្រាប់ត្រង់ៗថាខ្លួនកំពុងយកគំរូតាមលោក Pep Guardiola ខណៈគាត់កំពុងព្យាយាមនាំយកពានរង្វាន់ក្របខ័ណ្ឌ Champions League វិលត្រលប់មកកាន់ទីក្រុងទួរីនវិញ ក្រោយខកខានអស់រយ:ពេល ២៥ ឆ្នាំ ។

Andrea Pirlo  

ជាក់ស្តែងគ្រូបង្វឹកវ័យ ៤១ ឆ្នាំរូបនេះ ទើបតែឡើងកាន់កាប់តំណែងនៅឯកីឡដ្ឋាន Allianz កាលពីខែសីហា ពោលគឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Pirlo ត្រូវបានក្លឹប Juventus តែងតាំងជាគ្រូបង្វឹករបស់ក្រុមអាយុក្រោម ២៣ ឆ្នាំ ។

Andrea Pirlo

បញ្ជាក់ថាការឡើងកាន់តំណែងនេះ គឺកើតឡើងពីការចាកចេញរបស់លោក Maurizio Sarri បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានដឹកនាំក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ធ្លាក់ចេញពីពានរង្វាន់ក្របខ័ណ្ឌ Champions League ក្រោយថ្វីជើងរបស់ Lyon ។

Pep Guardiola

ហើយយ៉ាងណាមិញលោក Pirlo ជឿជាក់ថាលោក Guardiola គឺជាគ្រូបង្វឹក ដែលអាចធ្វើជាគម្រូដល់គ្រូបង្វឹកផ្សេងទៀត ដែលទើបមានបទពិសោធថ្មីថ្មោង នៅក្នុងការដឹកនាំក្រុម ។

Pep Guardiola

មិនតែប៉ុណ្ណោះលោក Pirlo បាននិយាយប្រាប់ទៅកាន់ UEFA.com ថា ៖ ”  Guardiola គឺជាឧទាហរណ៍មួយសម្រាប់យើងទាំងអស់គ្នា គាត់គឺជាគ្រូបង្វឹកម្នាក់ ដែលល្អបំផុត ។ គាត់ហាក់បានផ្តល់នូវមធ្យោបាយឆ្ពោះទៅមុខសម្រាប់គ្រូបង្វឹកផ្សេងទៀត ដែលមានបទពិសោធស្តួចស្តើង ” ។

Andrea Pirlo

លោកបន្តទៀតថា ៖ ” យើងម្នាក់ៗមានគំនិតផ្ទាល់ខ្លួន ហើយចង់ធ្វើវាឲ្យមានភាពល្អប្រសើទៅមុខទៀត ប៉ុន្តែលោក Pep ជាគំរូមួយដែលយើងគួដើរតាម ។ខ្ញុំចូលចិត្តស្ទីលនៃការដឹកនាំរបស់គាត់ គាត់តែតែងប្រើប្រាស់ប្រព័ន្ធលេងប្រយុទ្ធជានិច្ច មិនថាស្ថិតនៅក្នុងស្ថានការណាក៏ដោយ ។ នេះហើយគឹជាគោលដៅរបស់យើង សម្រាប់ពេលអនាគត ” ៕

ប្រភព: Daily MaiL

អានអត្ថបទបន្ទាប់៖ មុនបើកការប្រកួត​ United/PSG, Tuchel សរសើរកូនបិសាចមួយរូបថាជាខ្សែបម្រើល្អដាច់គេមួយរូបក្នុងលោក

ការប្រកួតរវាងក្រុមបិសាចក្រហម Manchester United និងក្រុមសេដ្ឋីបារាំង Paris Saint-Germain ក្នុងវគ្គជម្រុះចែកពូល UCL នឹងធ្វើឡើងនារំលងអធ្រាតយប់នេះ វេលាម៉ោង ២AM ឈានចូលថ្ងៃពុធ។

Thomas Tuchel  

មុននឹងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ខាងលើចាប់ផ្ដើម គ្រូបង្វឹក Thomas Tuchel នៃក្រុមយក្ស PSG បានចេញមុខសរសើរ Paul Pogba ថាជាខ្សែបម្រើឆ្នើមជាងគេបំផុតមួយរូបក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

Paul Pogba

ប្រាប់នៅក្នុងសន្និសិទ្ធកាសែតមុនការប្រកួត Tuchel និយាយថា៖ “គេ [Pogba] គឺជាខ្សែបម្រើល្អដាច់គេបំផុតក្នុងលោកមួយរូប ដូច្នេះពួកយើងត្រូវព្យាយាមឲ្យខ្លាំងក្នុងការតាមបិទរូបគេ”។

Ander Herrera

គួររំឭកដែរថា ក្រៅពី Tuchel សូម្បីតែអតីតកូនបិសាច Ander Herrera ក៏កោតសរសើរកីឡាករបារាំងផងដែរថា មានសមត្ថភាពយ៉ាងលេចធ្លោរ ហើយប្រសិនបើ United អាចឈ្នះពានរង្វាន់ញឹកបន្តិច ម្ចាស់អាវលេខ ៦ អាចនឹងក្លាយជាបេក្ខភាពប្រជែងពាន Ballon d’Or ផងក៏ថាបាន៕

ប្រភព: GOAL