ស្ពឹក​មុខ! Pele ថា Messi ខ្លាំង​តែ​មួយជំនាញ​ ម៉េច​អាច​ទៅ​ធៀប​នឹង​តារា​ឆ្នើម​រូប​នេះ​បាន

វីរបុរស​ប្រេស៊ីល​លោក Pele ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​វ័យ ៧៨ ឆ្នាំ​បាន​ធ្វើ​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ថា​តារា​ឆ្នើម Lionel Messi មិន​អាច​ជាប់​ឈ្មោះ​ជ​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ឡើយ។

ថ្លែង​នា​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​លោក​បញ្ជាក់​ថា៖ “តើ​អ្នក​អាច​ធ្វើ​ការ​ប្រៀបធៀប​ដោយ​របៀប​ណា​រវាង​កីឡាករ​ដែល​ចេះ​តែត​បាល់​បាន​យ៉ាង​ល្អ ចេះ​ស៊ុត​ទាំង​ជើង​ឆ្វេង​ជើង​ស្តាំ ទៅ​នឹង​កីឡាករ​ម្នាក់​ទៀត​ដែល​ចេះ​ប្រើ​ត្រឹម​ជើង​ម្ខាង មាន​ជំនាញ​តែ​មួយ តែត​បាល់​មិន​បាន​ល្អ​នោះ?”។

“តើ​អាច​ធៀប​ដោយ​របៀប​ណា? បើ​ចង់​ធៀប​ជាមួយ Pele លុះ​ត្រា​តែ​អ្នក​នោះ​ជំនាញ​ស៊ុត​ទាំង​ជើង​ឆ្វេង​ស្តាំ ហើយ​ពូកែ​រក​គ្រាប់​បាល់​តាម​រយៈ​ការ​តែត​បញ្ចូល​ទី”។ និយាយ​ដល់​ការ​ធៀប​នឹង Maradona លោក​ក៏​សង្កត់​ធ្ងន់៖ “Maradona នៅ​តែ​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប ប្រសិន​អ្នក​សួរ​ខ្ញុំ​តើ​គាត់​ល្អ​ជាង Messi ដែរ​ឬ​ទេ? ចម្លើយ​សូម​ឆ្លើយ​ថា​ពិត​ណាស់ គឺ​ល្អ​ជាង​ឆ្ងាយ”។

ប្រភព:Sportskeeda

មតិយោបល់