ស្រាយ​ឲ្យ​អស់​ចម្ងល់! តាម​ពិត​ដប​ស្រា​ Ronaldo លើក​អក​យប់មិញ គ្មាន​សារធាតុ​អាកុល​ទេ

ក្នុង​ទិដ្ឋភាព​នៃ​ការ​អបអរ​ជ័យជម្នះ​ពាន Serie A មុន​បិទ​រដូវ​កាល​កាល​ពី​យប់មិញ គេ​សង្កេត​ឃើញ​ទាំង Cristiano Ronaldo និង​មិត្ត​រួម​ក្រុម​ហាក់​សាទរ​យ៉ាង​សប្បាយ​រីករាយ ប៉ុន្តែ​ក្នុង​ជ្រុង​មួយ​នៃ​ការ​មើល​ឃើញ​ពី​ភាព​អវិជ្ជមាន ក៏​មាន​មតិ​ពោល​ថា​ Ronaldo ធ្វើ​ខុស​នឹង​សម្តី​របស់​ខ្លួន​ឯង​ដែល​ថា​លោក​នឹង​មិន​ពិសា​ស្រា​ឬ​ភេសជ្ជ​ដែល​មាន​ជាតិ​អាកុល។

ក្នុង​ខ្លឹម​សារ​មួយ​ដែល​ Cristiano Ronaldo ធ្លាប់​បាន​និយាយ​ថា៖ “ខ្ញុំ​ព្យាយាម​បរិភោគ​អាហារ​ល្អ​សម្រាប់​សុខភាព​ដោយ បញ្ចៀស​ជាតិ​ផ្អែម​និង​មិន​ផឹក​ជាតិ​ស្រវឹង ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​គេង​គ្រប់គ្រាន់ បរិភោគ​គ្រប់គ្រាន់ និង​ហ្វឹកហាត់​គ្រប់គ្រាន់​ដើម្បី​រក្សា​ទម្រង់​លេង​ដ៏​ល្អ​មួយ​នេះ”។

សារ​នេះ​ក៏​ត្រូវ​បាន​ទំព័រ Troll Football យក​មក​បង្ហោះ​បែប​ឌឺ​បញ្ឆិតបញ្ឆៀង​ថា CR7 បាន​ក្បត់​ការ​ពោល​ពាក្យ​របស់​ខ្លួន ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចេញ​មុខ​បញ្ជាក់​ចំៗ ដោយ​មាន​ការ​ពន្យល់​ក្បោះក្បាយ​ថា​ដប​ស្រា​ដែល Ronaldo លើក​អក​កាល​ពី​យប់មិញ​នោះ គឺ​ជា​ប្រភេទ​ស្រា​សំប៉ាញ​ដែល​គ្មាន​ជាតិ​អាកុល​អ្វី​នោះ​ទេ។

ប្រភេទ​ស្រា​ទាំង​នេះ​មាន ៦ ប្រភេទ​ខុស​ពី​គ្នា ហើយ​បង្កើត​ឡើង​សម្រាប់​ជម្រើស​ល្អ​បំផុត​ដល់​មនុស្ស​ដែល​មិន​ពិសា​សុរា​ដាច់​ខាត ហើយ​ចំពោះ​តម្លៃ​ក៏​មិន​ជា​ថ្លៃ​ប៉ុន្មាន​នោះ​ដែរ ​ដោយ​ចន្លោះ​ជាង ១០​ដុល្លារ​ឡើង​ទៅ ព្រោះ​ទុក​សម្រាប់​គ្រាន់​អបអរ​ក្នុង​កម្មវិធី​ធំ​តូច​ណា​មួយតែប៉ុណ្ណោះ។

ប្រភព: ​​townandcountrymag

មតិយោបល់