ស្ល​ហើយ! ក្រោយ​ចាញ់ Rennes ក្លឹប PSG ​ប្រញាប់​បើក​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ ៨០ លាន

នា​រដូវ​កាល ២០១៩/២០ សម្រាប់​ការ​ចាប់​ផ្តើម​ដំបូង ក្លឹប​បារាំង Paris Saint-Germain ​ហាក់​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ដោយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel ​បាន​បរាជ័យ​ក្រោម​លទ្ធផល ២-១ ទល់ Rennes។

តាម​សារព័ត៌មាន Mail បាន​ចុះ​ផ្សាយ​ថា​នៅ​ព្រឹក​នេះ​ថា​ក្លឹប​សេដ្ឋី​បារាំង​បាន​កំពុង​ដុតដៃដុតជើង​បើក​ការ​ចរចា​ជាមួយ​នឹង​ក្លឹប Juventus ក្នុង​ការ​នាំ​យក​កីឡាករ​អាហ្សង់ទីន​ Paulo Dybala នៅ​តម្លៃ​ខ្លួន​ប្រមាណ ៨០ លាន​អឺរ៉ូ​ឬ​ជាង ៨៩ លាន​ដុល្លារ​អាមេរិក។

នាយក​ជាន់​ខ្ពស់​ផ្នែក​កីឡា​របស់ PSG គឺ​លោក Leonardo ​ទំនង​ជា​បើក​ការ​ពិភាក្សា​រឿងរ៉ាវ​នេះ​នៅ​ថ្ងៃ​ពុធ ហើយ​នឹង​ជជែក​ជាមួយ​ភ្នាក់ងារ​របស់ Dybala ផ្ទាល់​គឺ​លោក Jorge Antun ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ថ្មី​នេះ។

បញ្ជាក់​ថា Dybala មិន​ត្រឹម​តែ​ក្លឹប PSG ចង់​បាន​នោះ​ទេ ទៀត​សោត​សូម្បី​តែ​ក្លឹប​កំពូល​នៅ​អង់គ្លេស​ដូច​ជា Man Utd និង Tottehan ក៏​ចាប់​អារម្មណ៍​កីឡាករ​រូប​នេះ​ដូច​គ្នា។ ប្រភព៖ Goal