ហង្សក្រហមត្រូវបានជ្រើសរើស ជាក្រុមកំពូលលំដាប់ទី២ ក្នុងចំណោម៥០នៅលើលោក ខណៈ Man United ស្ថិតនៅលេខ ៤៦

ក្រុមដែលធ្លាប់មានកេរ្ដិ៍ឈ្មោះល្បីរន្ទឺ Manchester United បានធ្លាក់មកចំណាត់ថ្នាក់ទី ៤៦ នៅក្នុងចំណោមក្លឹបល្អបំផុតនៅលើលោក ក្រោយធ្លាក់ក្នុងស្ថានភាព ដុនដាបពិបាក សំរាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។

បច្ចុប្បន្នក្រុមបិសាចក្រហម ឈរនៅលេខរៀងទី១២ ក្នុងតារាង Premier League ធ្វើឲ្យក្លឹបមកពីប្រទេសមួយចំនួនដូចជា ម៉ិកស៊ីកូ, ប្រេស៊ីល, ចិន និង ជប៉ុនជាដើម មានចំណាត់ថ្នាក់ល្អជាង Man United នៅក្នុងបញ្ជីក្រុមកំពូលទាំង ៥០ របស់ Football World Rankings។

ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ ​Barcelona ឈរនៅកំពូលតារាង តាមពីក្រោយដោយក្រុមជើងឯកពានអឺរ៉ុប Liverpool ខណៈដែលក្រុមអាហ្សង់ទីន River Plate ឈរនៅចំណាត់ថ្នាក់លេខ៣។

ចំណាត់ថ្នាក់ពីលេខ១ ដល់ ២៥៖

ចំណាត់ថ្នាក់ពីលេខ ២៦ ដល់ ៥០៖

គួររំឮកថា កាលពីកន្លងថ្មីៗនេះ លោក Jose Mourinho បានរិះគន់ទម្រង់លេងរបស់ Manchester United ក្រោយបរាជ័យផ្ទួនៗ នៅក្នុងរដូវកាលថ្មីនេះ។

អតីតគ្រូបង្វឹកក្រុមបិសាចក្រហមរូបនេះ ត្រូវបានបណ្ដេញចេញពីតំណែង កាលពីខែធ្នូកន្លងទៅ ដោយសារដឹកនាំក្រុមធ្លាក់ទម្រង់លេង ហើយលោកយល់ឃើញថា ក្រុមទាំងមូលមិនមានភាពរីកចំរើននោះទេ ចាប់តាំងពីពេលលោកចាកចេញ ទោះបីជាចំណាយលុយជាច្រើនដើម្បីទិញយកតារាឆ្នើមមកចូលរួមក្ដី។

Harry Maguire, Aaron Wan-Bissaka និង Daniel James បានផ្ទេរមកចូលរួម ជាមួយនឹង Man United នៅរដូវក្ដៅនេះ ប៉ុន្ដែលោក Mourinho លោកនៅតែមានក្ដីបារម្ភពីអនាគតលោក Ole Gunnar Solskjaer ជាមួយក្លឹប។

នៅពេលត្រូវបានចោទសួរពីចំណុចវិជ្ជមានរបស់ក្រុម Man United បច្ចុប្បន្នលោក Mourinho បាននិយាយថា៖ “ទេ ខ្ញុំរកមិនឃើញទេ។ យើងធ្វើមិនបានល្អនៅរដូវកាលមុន ប៉ុន្ដែ ខ្ញុំមិនបានឃើញភាពរីកចំរើនសំរាប់រដូវកាលថ្មីនេះទេ បើទោះបីជាមានកីឡាករថ្មី៣នាក់ចូលរួមក៏ដោយ។

“ហើយខ្ញុំត្រូវតែនិយាយថា កីឡាករនាំមកជាមួយនូវការផ្លាស់ប្ដូរបែបវិជ្ជមាន។ ខ្ញុំចូលចិត្តកីឡាករ៣រូបនេះ ហើយខ្ញុំគិតថាពួកគេ អាចនាំយកគុណភាពបន្ថែមសំរាប់ក្រុម។ ប៉ុន្ដែក្រុមនេះ នៅតែជាក្រុមដែលខ្ញុំមិនពេញចិត្តទាល់តែសោះ ហើយខ្ញុំមិនភ្ញាក់ផ្អើលចំពោះលទ្ធផលដែលទទួលបានឡើយ។ ខ្ញុំគិតថា Ole មិនអាចធ្វើអោយក្រុមទទួលបានផលវិជ្ជមាននោះទេ។”

ប្រភព៖ The Sun