ហង្ស​សល់​គ្រាប់​ពេជ្រ​មួយ​ទៀត អាច​ទារ Real Madrid បាន​មិន​ក្រោម ១៣០ លាន​ផោន

ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Sadio Mane ​នឹង​ក្លាយ​ជា​គោលដៅ​មួយ​ផ្សេង​ទៀត​សម្រាប់​ក្លឹប Real Madrid ក្នុង​បេក្ខភាព​ឈរ​ឈ្មោះ​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ ជាមួយ​នឹង​មុខ​ព្រួញ Paul Pogba ក៏​ដូច​ជា Eden Hazard។

 

កន្លង​ទៅ​ហង្ស​ក៏​ទើប​តែ​លក់​បាន Coutinho ឲ្យ​ទៅ Barcelona ​ក្នុង​តម្លៃ​ ១៤៥ លាន​ផោន ដោយ​ឡែក​បើ​យោង​តាម​សារព័ត៌មាន El Confidencial បាន​បញ្ជាក់​ប្រាប់​ថា​ហង្ស​មាន​គ្រាប់​ពេជ្រ​នៅ​សល់​មួយ​រូប​ផ្សេង​ទៀត​គឺ Sadio Mane នេះ​ផ្ទាល់ ដែល​នឹង​មាន​តម្លៃ​ខ្លួន​ប្រហាក់ប្រហែល​គ្នា​ដល់​ទៅ ១៣០ លាន​ផោន។

រំឭក​ថា​បុរស​សញ្ជាតិ​សេណាហ្គាល់​ក៏​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជា​កីឡាករ​ជួរ​មុខ​មិន​ចាញ់ Roberto Firmino និង Mohamed Salah នោះ​ទេ។ ក្នុង ៤២​ ប្រកួត​រដូវ​កាល​នេះ រូប​គេ​រក​បាន ២១ គ្រាប់​ហើយ និង​កំពុង​ទាក់​ចិត្ត​របស់​អ្នកចាត់ការ Zidane ជា​ខ្លាំង។

ប្រភព: 9SportPro

មតិយោបល់