ហេតុតែចង់បាន Ronaldo ក្រុម Juve ត្រូវបង្ខំចិត្តលក់ចេញកីឡាកររបស់ខ្លួនរហូតដល់ ៥ រូប

ក្រុម Juventus បានទទួលការកើនទៅកាន់កំរិតមួយផ្សេងទៀត ក្រោយពីបានធ្វើការផ្លាស់ប្តូរសម្រាប់កីឡាករ Cristiano Ronaldo កាលពីរដូវក្តៅមុន ។

ជាក់ស្តែងកីឡាករព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្រុមយក្សអុីលីមួយនេះពីក្លឹប Real Madrid ក្នុងតម្លៃ 100 លានអឺរ៉ូ ខណ:ពួកគេក៏ត្រូវលក់ចេញកីឡាកររបស់ខ្លួនមួយចំនួន ដើម្បីទទួលបានកីឡាករកំរិតខ្ពស់រូបនេះ ។

យ៉ាងណាមិញការល្បួង Ronaldo ឲ្យមកលេងនៅអ៊ីតាលីមិនមែនមានតំលៃថោកនោះទេ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ក្រុម Juventus ត្រូវតែលក់កីឡាកររបស់ខ្លួចំនួនប្រាំនាក់ ។

គួរបញ្ជាក់ថាកីឡាករដំបូងគេដែល Juve លក់ចេញគឺ Mattia Caldara ដែលបានផ្លាស់ទៅកាន់ក្រុម AC Milan ជាមួយកិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយក្នុងតម្លៃខ្លួនប្រហែល 35 លានអឺរ៉ូ ខណ:ក្រុមកំពូលនៅ Serie A មួយនេះក៏អនុញ្ជាតិឱ្យកីឡាករជាច្រើនផ្សេងទៀតចាកចេញផងដែររួមមានកីឡាករ Ricardo Orsolini (7 លានអឺរ៉ូ) , Emilio Audero (20 លានអឺរ៉ូ)  , Alberto Cerri (9 លានអឺរ៉ូ) និង Stefano Sturaro (18 លានអីរ៉ូ)  ។

ដោយឡែកវាជារឿងសំណាងល្អសម្រាប់ក្លឹប Juventus ដែលបានលក់កីឡាករប្រាំនាក់ ដោយមិនបានធ្វើឱ្យពួកគេខកចិត្តនោះទេ ខណៈដែលកីឡាករ Cristiano Ronaldo បានស្ថិតក្នុងទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើលតាំងពីបានចុះហត្ថលេខាជាមួយក្លឹបមក ៕

ប្រភព: Foxspots

 

មតិយោបល់