ហែលកាត់​អាជីព​អស់ ២០ ឆ្នាំ Joe Cole ថា​ម្នាក់​នេះ​ជា Captian ក្រុម​ល្អ​បំផុត​ប្រចាំ EPL

អតីត​កីឡាករ​ជើង​ចាស់​នៅ Premier League លោក Joe Cole បាន​និយាយ​ដល់​ឈ្មោះ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​កាល​លេង​នៅ Chelsea មួយ​រូប ថា​ជា​ប្រធាន​ក្រុម​ល្អ​ដាច់​គេ​នៅ​ប្រវត្តិសាស្រ្ត​បាល់ទាត់​លីគ​កំពូល​អង់គ្លេស។

John Terry
Joe Cole

Cole ដែល​ចាយ​ពេល​អស់ ២០ ឆ្នាំ ហែល​កាត់​ការ​លេង​ឲ្យ​ក្លឹប​ច្រើន​ជាង ៥ ​និង​ធ្លាប់​រួម​ជើង​ជាមួយ​ប្រធាន​ក្រុម​កំពូលៗ​ដូច​ជា Steven Gerrard និអ John Terry ជា​ដើម​នោះ បាន​សម្រេច​ជ្រើស​យក​ម្នាក់​ហើយ​នោះ​គឺ Terry ជា​មិត្ត​ចាស់​នៅ​ក្លឹប​តោ​ខៀវ Chelsea។

John Terry

និយាយ​ប្រាប់ BT Sport កីឡាករ​សញ្ជាតិ​អង់គ្លេស​ប្រាប់​ថា៖ “John Terry គឺ​ជា​ប្រធាន​ក្រុម​ដ៏​ល្អ​ដាច់​គេ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គាត់​ទាំង​នៅ​ក្នុង​និង​ក្រៅ​ទីលាន គឺ​គាត់​បាន​នាំមុខ​គេ និង​មាន​កម្រិត​ស្តង់ដារ​មួយ ពោល​គឺ​សម​ជា​ប្រធាន​ក្រុម​ដ៏​ល្អ​មួយ​ដែល​ក្លឹប​នានា​គួរ​តែ​មាន ខ្ញុំ​អាច​ថា​គាត់​ជា​ប្រធាន​ក្រុម​នៅ PL ដែល​ល្អ​ដាច់​គេ”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ កីឡាករឆ្នើមវ័យក្មេង៥រូបនៅ Bundesliga ដែលលេងឲ្យក្រុមក្រៅពី Bayern & Dortmund

ការប្រកួត Bundesliga បានត្រលប់មកកំដរអារម្មណ៍អ្នកគាំទ្របាល់ទាត់សារជាថ្មី កាលពីចុងសប្ដាហ៍មុន បន្ទាប់ពីត្រូវផ្អាកជាច្រើនសប្ដាហ៍ ហើយពេលនេះយើងសូមណែនាំកីឡាករក្មេងៗ ដែលមានសមត្ថភាពខ្ពស់ដែលមិនគួរមើលរំលង។

Kai Havertz

ក្រៅពីកីឡាករដែលមានភាពលេចធ្លោដូចជា Timo Werner និង Kai Havertz រួមទាំងកីឡាករនៅ Bayern Munich និង Borussia Dortmund មានកីឡាករ៥រូប ដែលបានបង្ហាញទម្រង់លេងល្អសម្រាប់រដូវកាលនេះ។

Moussa Diaby / Bayer Leverkusen

Moussa Diaby

ខ្សែបម្រើវ័យ២០ឆ្នាំ ជាកីឡាករដែលញាក់បាល់បានល្អបំផុតនៅក្នុងលីគអាល្លឺម៉ង់នារដូវកាលនេះ ដោយញាក់ដាច់គូប្រកួតបាន ៤,១លើក ក្នុងពេល៩០នាទី ហើយអត្រាដែលជោគជ័យមាន ៦២%។ មិនតែប៉ុណ្ណោះ Diaby មានភាពរីកចំរើនក្នុងការបញ្ចប់ទី និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីផងដែរ។

Milot Rashica- Werder Bremen

Milot Rashica

ខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល់បានី រកគ្រាប់បាល់បាន១៦គ្រាប់ ហើយបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩លើក ចាប់តាំងពីដើមរដូវកាល ២០១៨/១៩។ Rashica ជាកីឡាករសំខាន់មួយរូបរបស់ក្រុម Werde Bremen ហើយរូបគេមានសមត្ថភាពខ្ពស់សក្ដិសមផ្ទេរទៅកាន់ក្លឹបធំៗ។

Josip Brekalo – Wolfsburg

Josip Brekalo

នៅក្នុងតំណែងជាខ្សែប្រយុទ្ធស្លាប Brekalo មានសមត្ថភាពក្នុងការបង្កើតឱកាស ផ្ដល់បាល់ assist និង កាត់បាល់ឲ្យមិត្តរួមក្រុមបានល្អ។​ ហើយកីឡាករវ័យ២១ឆ្នាំរូបនេះ អាចត្រូវបានចាត់ទុកថា ជាកីឡាករវ័យក្មេងដែលល្អបំផុត ក្នុងតំណែងរបស់ខ្លួន ក្នុងចំណោមកីឡាករនៅលីគកំពូលៗរបស់អឺរ៉ុប។

Konrad Laimer – RB Leipzig

Konrad Laimer

ខ្សែបម្រើសញ្ជាតិអូទ្រីស មានការគ្រប់គ្រងបាល់បានល្អ ហើយមានសមត្ថភាពក្នុងការចាប់ផ្ដើមការប្រកួត។ គ្រាប់ពេជ្យរបស់ក្រុម RB Leipzig រូបនេះ ក៏ជាកីឡាករម្នាក់ដែល ប្រជែងយកបាល់ពីគូប្រកួតជោគជ័យបានច្រើនបំផុតផងដែរ នៅលីគកំពូលអឺរ៉ុប។

Denis Zakaria – Borussia Monchengladbach

Denis Zakaria

ខ្សែបម្រើសញ្ជាតិស្វីសរូបនេះ ជាកីឡាករដែលអាចរួមចំណែកនៅសម្រាប់តំបន់ការពារ ដោយបានកាក់បាល់គូប្រកួត និង ការពារមួយទល់នឹងមួយដោយជោគជ័យ ហើយ ការបញ្ជូនទៅតំបន់ប្រយុទ្ធក៏រូបគេធ្វើបានល្អផងដែរ៕

ប្រភព៖ Marca