ឡើង​កូដ​ខ្លាំង! កីឡាករ​ ៥ រូប​នៅ​លីគ​ថៃ​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត ខ្លះ​ដល់ ១ លាន​អឺរ៉ូ

បាល់ទាត់​នៅ​តំបន់​អាស៊ី សម្រាប់​ក្របខ័ណ្ឌ​កំពូល​ប្រទេស​ថៃ​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ក្របខ័ណ្ឌ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​បំផុត​មួយ ដោយ​ប្រមូល​ផ្តុំ​ពី​កីឡាករ​ក្នុង​និង​ក្រៅ​ស្រុក​មាន​ទេពកោសល្យ​ជា​ច្រើន។

ក្នុង​នោះ​សម្រាប់ Thai League ដែល​សព្វថ្ងៃ​ឈាន​ដល់​ការ​ប្រកួត​ជុំ​ទី ៧ ទៅ​ហើយ​នោះ គេ​ឃើញ​មាន Port F.C និង Buriram United កំពុង​តាម​ប្រកិត​គ្នា​ឥត​ឈប់ឈរ។ ក្រឡេក​ទៅ​ជ្រុង​ម្ខាង​ទាក់ទិន​នឹង​តម្លៃ​ខ្លួន​របស់​កីឡាករ​ឯ​ណេះ​វិញ FoxSportAsia ក៏​សម្រង់​ចេញ​នូវ​កីឡាករ ៥ រូប​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត ដែល​ខ្លះ​ដល់​ទៅ ១ លាន​អឺរ៉ូ​ក៏​មាន៖

៥)Mike Havenaar – Bangkok United FC ​ថ្លៃ ៧៥០ ០០០ អឺរ៉ូ


៤)Nelson Bonilla – Bangkok United FC ​ថ្លៃ ៨០០ ០០០ អឺរ៉ូ


៣)Teerasil Dangda – Muanthong United FC ​ថ្លៃ ៩០០ ០០០ អឺរ៉ូ


២)Heberty Fernandes – Muangthong United FC ​ថ្លៃ ១ លាន​អឺរ៉ូ


១)Pedro Junior – Buriram United FC ​ថ្លៃ ១ លាន​អឺរ៉ូ

ប្រភព: FoxSportAsia

មតិយោបល់