អតីតកីឡាករជើងចាស់របស់ Barca មួយរូបថា Real Madrid ឡើងមកកាន់កំពូលតារាងដោយសារសំណាង

លោក Carles Rexach អតីតខ្សែប្រយុទ្ធរបស់ Barcelona លើកឡើងថា Real Madrid ឈានមកកាន់កំពូលតារាង La Liga ទាំងលំបាក និង ដោយសារសំណាងគួបផ្សំផង។

ក្រុមអធិរាជសបានឡើងមកកាន់កំពូលតារាង La Liga ជំនួស Barcelona បន្ទាប់ពីបានទទួលជ័យជំនះ ទាំងប្រផុតប្រផើយ 1-0 ទល់នឹងក្រុម Real Valladolid នៅរាត្រីថ្ងៃអាទិត្យកន្លងទៅ។

លោក Rexach បាននិយាយថា៖ “Real Madrid គឺមានភាពរហ័ស។ ពួកគេបាននាំមុខនៅក្នុងតារាង ប៉ុន្ដែ ពួកគេបានត្រឹមទទួលជ័យជំនះ ១-០ ប៉ុណ្ណោះកាលពីម្សិលម៉ិញ ហើយដោយសារសំណាង។ គ្មានក្រុមណាដែលឈ្នះការប្រកួតងាយស្រួលនោះទេ សំរាប់រដូវកាលនេះ។”

ចំពោះការមកដឹកនាំក្រុមអ្នកមានបុណ្យរបស់លោក Quique Setien ជំនួសលោក Ernesto Valverde, លោក Rexach យល់ឃើញថា៖ “រាល់ការផ្លាស់ប្ដូរ តែងតែមានភាពភ្ញាក់ផ្អើល ហើយប្រហែលជាបញ្ហាដែល Barcelona មានគឺពួកគេគ្រប់គ្រងបាល់បានច្រើន ប៉ុន្ដែខ្វះខាតការរកគ្រាប់បាល់ នៅប៉ុន្មានប្រកួតដំបូងរបស់ពួកគេ។

“ពេលខ្លះវាមិនមែនងាយស្រួលនោះទេ ដើម្បីផ្លាស់ប្ដូរឲ្យបានរហ័ស ព្រោះពេលខ្លះកីឡាករមិនទាន់សម្របនឹងវាបាន។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ គ្រូ​ធំ Sporting និយាយ​ទាំង​មិន​ប្រាកដប្រជា​រឿង Fernandes ត្បិត​ទីផ្សារ​ដោះដូរ​កៀក​ដល់​ថ្ងៃ​បញ្ចប់

អ្នកចាត់ការ​ក្លឹប Sporting CP លោក Silas បាន​និយាយ​ទុក​ជា​មុន​ថា​ខ្លួន​មិន​អាច​ធានា​ពី​អនាគត​របស់ Bruno Fernandes បាន​នោះ​ទេ ត្បិត​រូប​គេ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​នា​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ក្តី។

Sillas

Bruno Fernandes

ទីផ្សារ​ដោះដូរ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​សប្តាហ៍​នេះ ​លោក Silas បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ​លើ Maritimo ដូច្នោះ​ថា៖ “ខ្ញុំ​មិន​អាច​បញ្ជាក់​ច្បាស់​នោះ​ទេ តែ​ខ្ញុំ​ចង់​បន្ត​ឲ្យ​គាត់​នៅ ដោយ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ទេ​ថា​គាត់​នឹង​បន្ត​នៅ​ជាមួយ​យើង​ទៀត​ឬ​អត់ តែ​ខ្ញុំ​ពិត​ជា​ចង់​រាប់​ទាំង​ឈ្មោះ​របស់​គាត់​ជាមួយ​យើង​យ៉ាង​តិច​ដល់​បញ្ចប់​រដូវ​កាល​នេះ”។

Bruno Fernandes

លោក​បន្ត៖ “Bruno Fernandes ជា​កីឡាករ​ប្លែក​ខុស​ពី​គេ ដោយ​គាត់​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​គ្មាន​អ្នក​ផ្សេង​មើល​ឃើញ​បាន ហើយ​បើ​ក្រុម​ណា​បាត់បង់ Bruno Fernandes នោះ​ពួក​គេ​នឹង​ជួប​បញ្ហា បែប​នេះ​យើង​នឹង​ស្វែងរក​មើល​ប្រសិន​អាច​មាន​ដំណោះស្រាយ”៕

ប្រភព៖ AF