អតីតកីឡាករ PSG មួយរូបត្រៀមខ្លួនក្លាយជាកីឡាករក្លឹបរបស់ Ronaldo

ក្លឹប Real Valladolid ត្រៀមប្រកាសការចុះហត្ថលេខានាំយក អតីតកីឡាកររបស់ក្រុម Paris Saint-Germain, Hatem Ben Arfa។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ បានធ្វើដំណើរទៅកាន់ទីក្រុង Valladolid កាលពីថ្ងៃចន្ទ ហើយបានធ្វើតេស្ដសុខភាព នៅពេលល្ងាច។

Ben Arfa មិនមានក្លឹបលេងនោះទេ ចាប់តាំងពីចាកចេញពី Rennes កាលពីខែកក្កដា ហើយរូបគេត្រូវចូលរួមជាមួយ Valladolid ដែលពុំទាន់ស្គាល់ជ័យជំនះ នៅឡើយ សំរាប់៩ប្រកួតចុងក្រោយ។

ក្លឹបដែលគ្រប់គ្រងដោយអតីតតារាឆ្នើមប្រេស៊ីល Ronaldo Nazario មានកីឡាករ៦រូប ដែលបានចាកចេញ នៅក្នុងខែមករានេះ ហើយក្លឹបកំពុងស្វែងរកកីឡាករបន្ថែមដើម្បីកែប្រែស្ថានភាព សំរាប់ពាក់កណ្ដាលរដូវកាលចុងក្រោយ។

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ អតីតកីឡាករជើងចាស់របស់ Barca មួយរូបថា Real Madrid ឡើងមកកាន់កំពូលតារាងដោយសារសំណាង

លោក Carles Rexach អតីតខ្សែប្រយុទ្ធរបស់ Barcelona លើកឡើងថា Real Madrid ឈានមកកាន់កំពូលតារាង La Liga ទាំងលំបាក និង ដោយសារសំណាងគួបផ្សំផង។

ក្រុមអធិរាជសបានឡើងមកកាន់កំពូលតារាង La Liga ជំនួស Barcelona បន្ទាប់ពីបានទទួលជ័យជំនះ ទាំងប្រផុតប្រផើយ 1-0 ទល់នឹងក្រុម Real Valladolid នៅរាត្រីថ្ងៃអាទិត្យកន្លងទៅ។

លោក Rexach បាននិយាយថា៖ “Real Madrid គឺមានភាពរហ័ស។ ពួកគេបាននាំមុខនៅក្នុងតារាង ប៉ុន្ដែ ពួកគេបានត្រឹមទទួលជ័យជំនះ ១-០ ប៉ុណ្ណោះកាលពីម្សិលម៉ិញ ហើយដោយសារសំណាង។ គ្មានក្រុមណាដែលឈ្នះការប្រកួតងាយស្រួលនោះទេ សំរាប់រដូវកាលនេះ។”

ចំពោះការមកដឹកនាំក្រុមអ្នកមានបុណ្យរបស់លោក Quique Setien ជំនួសលោក Ernesto Valverde, លោក Rexach យល់ឃើញថា៖ “រាល់ការផ្លាស់ប្ដូរ តែងតែមានភាពភ្ញាក់ផ្អើល ហើយប្រហែលជាបញ្ហាដែល Barcelona មានគឺពួកគេគ្រប់គ្រងបាល់បានច្រើន ប៉ុន្ដែខ្វះខាតការរកគ្រាប់បាល់ នៅប៉ុន្មានប្រកួតដំបូងរបស់ពួកគេ។

“ពេលខ្លះវាមិនមែនងាយស្រួលនោះទេ ដើម្បីផ្លាស់ប្ដូរឲ្យបានរហ័ស ព្រោះពេលខ្លះកីឡាករមិនទាន់សម្របនឹងវាបាន។”

ប្រភព៖ Marca