អតីតកីឡាករ Real Madrid បានផ្ទេរទៅកាន់ PSG

ថ្មីៗនេះ ក្លឹបអ្នកមានបារាំង Paris Saint-Germain បានប្រកាសចុះកុងត្រាយកអតីតកីឡាករជម្រើសជាតិបារាំង Lassana Diarra ដោយមិនមានតំលៃទិញចូល។

Diarra មិនមានតំលៃខ្លួនក្នុងការផ្ទេរនោះទេ បន្ទាប់ពីចាកចេញពី ក្លឹប Al Jazira កាលពីខែមុនដែលធ្វើអោយខ្សែបម្រើរូបនេះមានឱកាសចូលជាមួយក្រុម កំពូលតារាងរបស់លីគអង។

អតីតកីឡាកររបស់ក្លឹប Marseille និង Real Madrid វ័យ៣២ឆ្នាំរូបនេះ បានផ្ទេរមកកាន់លីគអងរួចរាល់ កាលពីថ្ងៃអង្គារ ជាមួយនឹងកុងត្រាជាមួយ PSG ១៨ខែ៕

ប្រភព៖ BeiN Sport

មតិយោបល់