អតីតក្លឹបរបស់ Cristiano Ronaldo ចាប់អារម្មណ៍ចង់អូសទាញ កូនប្រុសច្បង Cristiano Jr. ទៅចូលរួម

ក្លឹប Sporting CP ចង់ចុះហត្ថលេខានាំយក កូនប្រុសច្បងរបស់ ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមានវ័យ ៨ឆ្នាំទៅចូលរួម បន្ទាប់ពីបានឃើញ កុមារារូបនេះ បង្ហាញទម្រង់លេងល្អដ៏គួរអោយភ្ញាក់ផ្អើល សំរាប់ក្រុមថ្នាលយុវជនរបស់ Juventus។

កីឡាករវ័យក្មេង Cristiano Jr. បានផ្លាស់ចេញពីក្លឹប Real Madrid ជាមួយនឹងឪពុករបស់គេ មកកាន់ទីក្រុងទូរីន ដើម្បីលេងអោយក្លឹប Juventus។

សំរាប់ការបង្ហាញខ្លួនលើកដំបូង កីឡាករវ័យ៨ឆ្នាំរូបនេះ បានជួយអោយក្រុមសេះបង្កង់យកឈ្នះ Lucento ដោយលទ្ធផល ៧-១ ហើយកាលពីខែមេសាកន្លងទៅនេះ រូបគេបានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុងការប្រកួតជ័យជំនះ ២៥-០ ទល់នឹងក្រុម Maritimo China នៅក្នុងព្រឹត្តិការណ៍ប្រកួត International Maritimo Centenary Tournament ក្នុងតំបន់ Madeira ដែលជាស្រុកកំណ់ើតឪពុករបស់គេ។

ហើយបើតាមការចុះផ្សាយរបស់ Sport Mediaset ក្លឹប Sporting បានធ្វើការទាក់ទងទៅ ជីដូនរបស់ Cristiano Jr. ដើម្បីចាប់ផ្ដើមអាជីព ដូចឪពុករបស់គេ៕

ប្រភព៖ SPORTBIBLE