អតីតខ្សែបម្រើសេះបង្កង់ Marchisio ប្រាប់ឈ្មោះគ្រូបង្វឹក ដែលគួរដឹកនាំ Juve ជំនួស Allegri

ខ្សែបម្រើ Claudio Marchisio បានជំរុញអោយ Juventus ប្រឹងប្រឹងធ្វើគ្រប់យ៉ាង ដើម្បីនាំយក អ្នកចាត់ការ Jurgen Klopp មកដឹកនាំ ប្រសិនជា លោក Massimiliano Allegri ចាកចេញពីតំណែង។

ក្រុម Liverpool ដែលដឹកនាំដោយអ្នកចាត់ការ Klopp ឈរនៅលេខ២ ក្នុងតារាង Premier League មាន ៩៧ពិន្ទុ ហើយនឹងត្រូវប្រកួតតទល់ជាមួយនឹង Tottenham នៅវគ្គផ្ដាច់ព្រ័ត្រ Champions League នៅដើមខែក្រោយ។

ហើយអតីតខ្សែបម្រើ របស់ក្លឹបសេះបង្កង់ Marchisio បានថ្លែងប្រាប់ Tuttosport ថា៖ “ខ្ញុំពេញចិត្តគ្រូបង្វឹក ដែលសឹងតែរកគ្មាន Jurgen Klopp។ ខ្ញុំឈ្លក់វង្វេងនឹងការប្រកួតដែលគាត់ដឹកនាំ និង របៀបនៃការលេងរបស់ក្រុមគាត់។

“គាត់អាចនឹងដឹកនាំបានល្អសំរាប់បាល់ទាត់អ៊ីតាលី ប៉ុន្ដែបើសិនជាលោក Allegri នៅបន្ដ ខ្ញុំក៏មិនថាអ្វីដែរ ព្រោះគាត់តែងដឹកនាំក្រុមឈ្នះការប្រកួត។”

ប្រភព៖ Football Italia