អតីតខ្សែប្រយុទ្ធ Leicester ប្រាប់ពីមូលហេតុមួយចំនួនដែល គ្រប់គ្នាស្រលាញ់លោក Vichai

Emile Heskey អតីតខ្សែប្រយុទ្ធរបស់ក្លឹប Leicester City បានបង្ហាញការយល់ឃើញរបស់ខ្លួន ជុំវិញមរណភាពរបស់ម្ចាស់ក្លឹប Leicester លោក Vichai Srivaddhanaprabha ដោយបានលើកឡើងថា គ្រប់គ្នានៅក្លឹបស្រលាញ់គាត់ខ្លាំងណាស់។

Heskey កើតនៅទីក្រុង Leicester និង បានបង្ហាញខ្លួនសំរាប់ក្រុម ១៥៤ប្រកួត បានរៀបរាប់ពីការផ្លាស់ប្ដូរក្លឹប និង ទីក្រុងក្រោយ ម្ចាស់ក្លឹបសញ្ជាតិថៃ បានគ្រប់គ្រង។

លោកបានថ្លែងប្រាប់ Sky Sports ថា៖ “ជារឿយៗ អ្នកគាំទ្រងាយនឹងរិះគន់ម្ចាស់ក្លឹប ហើយវាជារឿងធម្មតាទៅហើយ ដែលគ្រប់គ្នាស្រលាញ់ម្ចាស់ក្លឹប ដោយសារតែគាត់មិនត្រឹមតែជួយក្លឹបនោះទេ ប៉ុន្ដែគាត់បានជួយទីក្រុងដែលយើងរស់នៅផងដែរ។

“គាត់បានបរិច្ចាគទៅមន្ទីរពេទ្យ ដែលខ្ញុំបានចាប់កំណើត និង សកម្មភាពសប្បុរសធម៌នៅក្នុងទីក្រុង ហើយនឹងរឿងផ្សេងទៀតដែលគាត់បានធ្វើសំរាប់អ្នកគាំទ្រ ជាហេតុដែលគ្រប់គ្នាស្រលាញ់គាត់។

“ខ្ញុំបានមកទីនេះ(កីឡដ្ឋាន King Power) នៅថ្ងៃនេះ ហើយអ្នកសង្គេតឃើញថា មានអ្នកមកពី Leeds, Huddersfield, Nottingham ជាដើម។ ពួកគេទាំងនោះបានមកពីគ្រប់ទិសទី ដើម្បីបង្ហាញពីការគោរព ហើយអ្នកបានឃើញថាគាត់ពិតជាមានតំលៃប៉ុណ្ណា សំរាប់បាល់ទាត់ មិនត្រឹមតែសំរាប់ Leicester នោះទេ។”

ប្រភព៖ Be Soccer

មតិយោបល់