អតីតខ្សែប្រយុទ្ធ Real ចំនាយ៥០០០អឺរ៉ូ បោះឆ្នោតទំលាក់អតីតមិត្តស្រី ពីកម្មវិធីទូរទស្សន៍

ខ្សែប្រយុទ្ធ Jese Rodriguez របស់ក្លឹប Paris Saint-Germain បានចំនាយទឹកប្រាក់ក្នុងទូរស័ព្ទ ៥ពាន់អឺរ៉ូ ផ្ញើសារជាអក្សរទំលាក់អតីតមិត្តស្រីរបស់ខ្លួនចេញពីកម្មវិធីទូរទស្សន៍មួយរបស់អេស្ប៉ាញ។

អតីតកីឡាករ Real Madrid រូបនេះ បានបែកបាក់ស្នេហាពីអតីតមិត្ដស្រីរបស់ខ្លួន នាង Aurah Ruiz ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍អេស្ប៉ាញ Big Brother VIP show កាលពីដើមឆ្នាំ។

ហើយកាសែតជាច្រើនបានចុះផ្សាយថា Jese បានចំនាយលុយជាច្រើនដើម្បីូបោះឆ្នោតតាមសារជាអក្សរ ដើម្បីទំលាក់អតីតមិត្តស្រីខ្លួន ចេញពីកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់អេស្ប៉ាញ។

បច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានចំនាយពេលលេងអោយក្លឹប Stoke City ក្នុងលក្ខខណ្ឌខ្ចីជើង ហើយរូបគេអាចនឹងត្រលប់មកកាន់ទឹកដីអេស្ប៉ាញ ដើម្បីចូលរួមជាមួយនឹង Real Valladolid៕

ប្រភព៖ Football Espana

មតិយោបល់