អតីតគ្រូបង្វឹក Capello មើលឃើញសមត្ថភាព កីឡាករនៅ Serie A ថាអាចឈ្នះពាន Ballon d’Or បាន

អតីតគ្រូបង្វឹក Fabio Capello បាននិយាយថា ខ្សែបម្រើឆ្នើមវ័យក្មេង Nicolo Zaniolo របស់ក្រុម Roma មានសក្ដានុពលដើម្បីក្លាយជាម្ចាស់ពាន Ballon d’Or នាពេលអនាគត។

Nicolo Zaniolo

អតីតគ្រូបង្វឹក ធ្លាប់ដឹកនាំក្រុម AC Milan ឈ្នះពាន Champions League នៅក្នុងឆ្នាំ ១៩៩៤ និងបានដឹកនាំក្រុម Roma ក្លាយជាជើងឯក Serie A នៅក្នុងឆ្នាំ ២០០១ បានប្រៀបធៀប កីឡាករវ័យ២១ឆ្នាំ ទៅនឹង Kaka ហើយលោកបាននិយាយថា Zaniolo មានគ្រប់យ៉ាងដើម្បីអាចឈានដល់កំរិតកំពូលបាន។

Fabio Capello

បុរសវ័យ៧៤ឆ្នាំ បានថ្លែងប្រាប់ Sky Sports Italia ថា៖ “កីឡាករក្រុម Roma ដែលមានទេពកោសល្យរូបនេះ មានកាយសម្បទាមិនធម្មតា ថាមពលនិងល្បឿន បូករួមជាមួយនឹងគុណភាព។ គេមានសក្ដានុពល មិនត្រឹមតែអាចឈ្នះពានស្បែកជើងមាសនៅពេលអនាគតនោះទេ ប៉ុន្ដែអាចឈ្នះអ្វីផ្សេងលើសពីនេះ។”

Nicolo Zaniolo

លោកបានបន្ដថា៖ “Kaka មិនមានថាមពលខ្លាំងដូច Zaniolo នោះទេ ដោយសារគេមានបច្ចេកទេសល្អជាង ហើយបង្ហាញថា គេស្ថិតនៅក្នុងបេក្ខភាពទាំង៣ចុងក្រោយ។ ខ្ញុំមើលមិនឃើញ កីឡាករវ័យក្មេងដទៃល្អដូច Zaniolo នោះទេ នៅពេលនេះ ដូច្នេះ ខ្ញុំគិតថា គេមានសក្ដានុពលក្នុងការឈ្នះពាន Ballon d’Or។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Dortmund ចង់បានម្នាក់នេះ ស្របពេល United កាន់តែកៀកទិញបាន Sancho

កីឡាករឆ្នើម Jadon Sancho កំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅក្នុងវិស័យកីឡាបាល់ទាត់ ស្របពេលដែលអនាគតរបស់គេជាមួយនឹងក្រុមក្រមុំលឿង Dortmund ហាក់មានភាពស្រពិចស្រពិលនៅឡើយ ក្រោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram ថា ចង់ចាប់ដៃគូជាមួយ​តារាឆ្នើម Manchester United មួយរូប នោះគឺ Marcus Rashford

Jadon Sancho និង Marcus Rashford

ដោយឡែក ក្រុម Dortmund ក៏មិនអង្គុយស្ងៀមៗផងដែរ ដោយពួកគេបានសម្លឹងឃើញកីឡាករមួយរូបជាស្រេច សម្រាប់ជំនួសតំណែងរបស់ Sancho ដែលម្នាក់នោះគឺជា ប្រធានក្រុម Lyon កីឡាករ Memphis Depay។ នេះបើតាមរបាយការណ៍ដែលទទួលបានពីកាសែត The Sun

Memphis Depay

ប្រភពដដែលបានបន្ថែមថា Depay អាចជាកូនសោរសំខាន់សម្រាប់ធ្វើឲ្យការដោះដូររវាង United និង Sancho កើតឡើងបាន ប្រសិនបើកីឡាកររូបនេះអាចជំ​នួសតំណែងរបស់ Sancho នៅ Dortmund បានប្រាកដមែន។

Memphis Depay

គួររំឭកដែរថា Depay ត្រូវបានក្រុម Lyon ទិញពី United ក្នុងតម្លៃប្រមាណ ១៦ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ ហើយសម្រាប់រដូវកាល ២០១៩/២០ នេះរូបគេរកបាន ៩ គ្រាប់ និង Assist ២ លើក សម្រាប់ការបង្ហាញខ្លួនសរុប ១៣ ប្រកួតនៅក្របខណ្ឌ Ligue 1

ប្រភព: Sportskeeda