អតីតតារាឆ្នើម Barca ម្នាក់ ទម្លាយថាលោក Sir Alex ធ្លាប់បានច្រានចោលឱកាសនាំគេ ទៅលេងនៅ Man Utd

កីឡាករ Kevin-Prince Boateng បានបង្ហើបឱ្យដឹងថាក្រុមបិសាចក្រហម Manchester United ធ្លាប់បានបោះបង់ចោលឱកាសក្នុងការចុះហត្ថលេខាជាមួយរូបគេក្នុងឆ្នាំ ២០១៣ ។

ជាក់ស្តែងកីឡាករវ័យ ៣២ ឆ្នាំរូបនេះគឺជាគោលដៅផ្ទេរចុងក្រោយមួយរបស់លោក Sir Alex Ferguson មុនពេលដែលគ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះចូលនិវត្តន៍កាលពី ៦ ឆ្នាំមុន ។

ហើយយ៉ាងណាមិញ Boateng ដែលបច្ចុប្បន្នលេងឱ្យក្លឹប Fiorentina របស់ក្របខ័ណ្ឌ Serie A បានទម្លាយប្រាប់ទៅកាន់ Goal ថា ៖ “ ខ្ញុំមានអាយុ ៣២ ឆ្នាំហើយ ហើយខ្ញុំមានអារម្មណ៍រាងកាយខ្ញុំនៅរឹងមាំល្អ ” ។

គេបន្តទៀតថា ៖ ” ប្រហែលជាគ្មាននរណាម្នាក់ដឹងថាបន្ទាប់ពី Milan ខ្ញុំមានឱកាសចូលរួមជាមួយ Manchester United នោះទេ ប៉ុន្តែលោក Sir Alex Ferguson បានសួរខ្លួនគាតថា តើរូបខ្ញុំមានតួនាទីអ្វីក្នុងការលេងក្រោយការដឹងនាំរបស់គាត់ ? ” ។

” ហើយពេលនោះខ្ញុំត្រូវបានទទួលការចាប់អារម្មណ៍ជាច្រើននៅក្នទីផ្សារដោះដូរ ។ ប៉ុន្តែទោះជាយ៉ាងណាការផ្ទេរនេះត្រូវបានគេបោះបង់ចោល ហើយខ្ញុំក៏ចាប់ផ្តើមផ្តោតលើភាពជាក់លាក់របស់ខ្ញុំវិញ ” ៕

ប្រភព: Talksports