អតីតតារាឆ្នើម Real Madrid ម្នាក់សារភាពចង់វិលមកក្លឹបវិញ នៅរដូវកាលក្រោយនេះ

យោងតាមសារព័ត៌មាន Marca របស់អេស្ប៉ាញបានឲ្យដឹងថាកីឡាករ James Rodriguez ចង់វិលត្រឡប់មកកាន់ទឹកដីក្លឹប Real Madrid វិញនៅរដូវកាលក្រោយនេះ នៅពេលដែលគេបានបញ្ចប់នៃការខ្ចីជើងជាមួយនឹងក្លឹបយក្សរបស់ក្របខ័ណ្ឌ Bundesliga Bayern Munich ។

ជាក់ស្តែបើទោះជាមានភាពរកាំរកូសជាច្រើនជាមួយនឹងគ្រូបង្វឹកលោក Niko Kovac និងការចាប់អារម្មណ៍ពីក្លឹបធំៗដទៃទៀតកាលពីរដូវកាលដោះដូរកីឡាករខែមករា ប៉ុន្តែ James នៅតែបន្តស្នាក់នៅក្រុម Bayern ដើម្បីបញ្ចប់ការខ្ចីជើងរយៈពេល 2 ឆ្នាំរបស់គេពីក្លិប Real Madrid ។

គួរបញ្ជាក់ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានជួបប្រទះការលំបាកជាច្រើនចាប់តាំងពីគ្រូបង្វឹកលោក Jupp Heynckes ចាកចេញ ខណ:បានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Kovac ។

យ៉ាងណាមិញយោងតាមប្រភពព័ត៌មានខាងលើបានឱ្យដឹងថា James មិនចង់ចូលរួមជាមួយក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League នោះទេ ហើយគេចង់វិលទៅលេងឲ្យក្លឹប Real Madrid វិញ បើទោះបីជាអនាគតរបស់គេមិនមានភាពច្បាស់លាស់នៅទឹកដី Santiago Bernabeu ក៏ដោយ ៕

ប្រភព: Sportskeeda